VOV WorldVOV World
អង់គ្លេស៖ គណបក្សពលកម្មបង្កសម្ពាធទៅលើយុទ្ធសាស្ត្រ Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី May
27/02/2018 08:36
(VOVWORLD) -នាថ្ងៃទី ២៦ កុម្ភៈ ថ្នាក់ដឹកនាំ គណបក្សពលកម្មប្រឆាំងរបស់អង់គ្លេស លោក Jeremy Corbyn បានប្រកាសទស្សនៈទាក់ទងផ្ទាល់ជាមួយ Brexit របស់លោក គឺគាំទ្រអង់គ្លេសជាសមាជិកសហភាពពន្ធដារ EU។
អង់គ្លេស៖ គណបក្សពលកម្មបង្កសម្ពាធទៅលើយុទ្ធសាស្ត្រ Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី May
 អង់គ្លេស៖ គណបក្សពលកម្មបង្កសម្ពាធទៅលើយុទ្ធសាស្ត្រ Brexit នាថ្ងៃទី ២៦ កុម្ភៈ ថ្នាក់ដឹកនាំ គណបក្សពលកម្មប្រឆាំងរបស់អង់គ្លេស លោក Jeremy Corbyn បានប្រកាសទស្សនៈទាក់ទងផ្ទាល់ជាមួយ Brexit របស់លោក គឺគាំទ្រអង់គ្លេសជាសមាជិកសហភាពពន្ធដារ EU។ ការផ្លាស់ប្ដូររបៀបទាក់ទងរបស់គណបក្សពលពលកម្មត្រូវបានចាត់ទុកថាបានឈរជាមួយភាគី ប៉ះបោរ ក្នុងគណបក្សអភិរក្សកាន់អំណាច គឺសំដៅវាយបរាជ័យយុទ្ធសាស្ត្រ Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី  Theresa May។ ធ្វើការបកស្រាយអំពីទស្សនៈរបស់ខ្លួន លោក Corbyn បានឲ្យដឹងថា៖ លោកចង់បញ្ចៀសស្ថានភាព "ព្រំដែនរឹង" ដែលបានកើតមានឡើងនៅអៀរឡង់ខាងជើង ហើយចង់ធានាការធ្វើចរាចរណ៍ដោយសេរីនូវទំនិញសម្រាប់សកម្មភាពធ្វើអាជីវកម្មរវាង EU និងអង់គ្លេស។ លោក Corbyn មានបំណងថា៖ អង់គ្លេសចាំបាច់ត្រូវមានសម្លេងជាពិតប្រាកដនៅក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយ EU ក្រោយ Brexit។ សេចក្ដីប្រកាសពោលខាងលើរបស់លោក Corbyn ត្រូវបានគណបក្សអភិរក្យនិយមរិះគន់ ដោយសាររំខានដល់ បញ្ហា Brexit ហើយ បាន "លេងល្បែងនយោបាយជាមួយអនាគតរបស់ប្រទេសជាតិ " ៕

More