អង់គ្លេស និង EU ព្រមានអំពីការរងឥទ្ធិពលរបស់ Brexit
09/05/2016 09:52
(VOVworld) – នាថ្ងៃទី៨ ឧសភា សមាជិកទទួលបន្ទុក សេដ្ឋកិច្ចនិងបញ្ហាហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប (EU) លោក Pierre Moscovici បានចាត់ទុកថា៖ ប្រសិនបើ អង់គ្លេសចាកចេញពី EU ឬហៅថា៖ Brexit នោះនឹង នាំទៅដល់ស្ថានភាពភាគីទាំងពីរនឹងរងមហន្តរាយដ៏ធ្ងន់ធ្ងរ។

អង់គ្លេស និង EU ព្រមានអំពីការរងឥទ្ធិពលរបស់ Brexit (Image: VNA) (VOVworld) – នាថ្ងៃទី៨ ឧសភា សមាជិកទទួលបន្ទុកសេដ្ឋកិច្ចនិងបញ្ហាហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប (EU) លោក Pierre Moscovici បានចាត់ទុកថា៖ ប្រសិនបើ អង់គ្លេសចាកចេញពី EU ឬហៅថា៖ Brexit នោះនឹងនាំទៅដល់ស្ថានភាពភាគី ទាំងពីរនឹងរងមហន្តរាយដ៏ធ្ងន់ធ្ងរ។ លោក Moscovici បានសម្តែងគោលបំណង ថា៖ អង់គ្លេសនឹងនៅជាមួយ EU។ មុននោះ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) Jean Claude Juncker ក៏បានព្រមានអំពីផលវិបាកក្នុងករណីអង់គ្លេសចាកចេញ ពី EU ផងដែរ។ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក George Osborne ក៏បានព្រមានថា៖ អ្នកកម្មសិទ្ធិផ្ទះនៅប្រទេសនេះនឹងប្រឈមមុខនឹង ការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរពីការធ្លាក់ចុះតំលៃផ្ទះនិងចំណាយបញ្ជាំកើនឡើង ប្រសិន បើ អង់គ្លេសចាកចេញពី EU៕
Related






