VOV WorldVOV World
អង់គ្លេសមានគោលបំណងជួបសន្ទនាស្មោះត្រង់ជាមួយរុស្ស៊ី
05/09/2016 06:10
(VOVworld) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី​ Theresa May សង្ឃឺមថា៖ ប្រទេសអង់គ្លេសនិងរុស្ស៊ី នឹងមានការសន្ទនាបើកចំហរមួយ។
អង់គ្លេសមានគោលបំណងជួបសន្ទនាស្មោះត្រង់ជាមួយរុស្ស៊ី
អង់គ្លេសមានគោលបំណងជួបសន្ទនាស្មោះត្រង់ជាមួយរុស្ស៊ី (VNA) (VOVworld)  - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី​ Theresa May សង្ឃឺមថា៖  ប្រទេសអង់គ្លេសនិងរុស្ស៊ីនឹងមានការសន្ទនាបើកចំហរមួយ។ ថ្លែងមតិក្នុង ជំនួប ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅសន្និសីទ កំពូល ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ ពិភពលោក (G20)  នៅទីក្រុង Hangzhou របស់ចិន នាយករដ្ឋមន្ត្រីអង់គ្លេស  លោកស្រី Theresa May បានសង្កត់ធ្ងន់ថា៖ ទោះបីជាប្រទេសទាំងពីរនៅ មានការខ្វែង គំនិតនៅសេសសល់ក្តី ប៉ុន្តែ ក្រុងឡុងសង្ឃឹមថាអាចដំណើរ សន្ទនាជាមួយម៉ូស្គូ ហើយកសាងទំនាក់ទំនងស្មោះត្រង់និងបើកចំហរមួយ។ ទំនាក់ទំនងរវាង អង់គ្លេសនិងរុស្ស៊ីតានតឹងឡើងៗក្នុងអំឡុងប៉ុន្មានឆ្នាំ កន្លងទៅបន្ទាប់ពីផ្ទុះឡើង សង្គ្រាមនៅអ៊ុយក្រែន ការគាំទ្ររបស់រុស្ស៊ីចំពោះ ប្រធានាធិបតីស៊ីរី លោក Bashar al Assad និងការធ្វើឃាតចារបុរសរុស្ស៊ី លោក Alexander Litvinhenko នៅទីក្រុង ឡុង៕