អង់គ្លេសនិងអ៊ីរ៉ង់តែងតាំងឯកអគ្គរដ្ឋទូតក្រោយរយៈពេល៥ឆ្នាំទំនាក់ទំនងដ៏តានតឹង
06/09/2016 11:31
(VOVworld) - នាថ្ងៃទី៥ កញ្ញា អង់គ្លេសនិងអ៊ីរ៉ង់ជា លើកដំបូងបានតែងតាំងឯកអគ្គរដ្ឋទូតថ្មីនៅប្រទេស និមួយៗ គិតតាំងពីរឿងហេតុដែលក្រុមបាតុករអ៊ីរ៉ង់ បានដុតនិងបំផ្លាញស្ថានទូតអង់គ្លេសប្រចាំនៅ រដ្ឋធានីតេអេរ៉ង់កាលពីឆ្នាំ២០១១ ដែលបណ្ដាលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចូលក្នុងស្ថានភាពតានតឹង។

លោក Nicholas Hopton ឯកអគ្គរដ្ឋទូតថ្មីរបស់អង់គ្លេសប្រចាំនៅអ៊ីរ៉ង់ (រូបថត៖dohanews.co) (VOVworld) - នាថ្ងៃទី៥ កញ្ញា អង់គ្លេសនិងអ៊ីរ៉ង់ជាលើកដំបូងបានតែងតាំងឯក អគ្គរដ្ឋទូតថ្មីនៅប្រទេសនិមួយៗ គិតតាំងពីរឿងហេតុដែលក្រុមបាតុករអ៊ីរ៉ង់បានដុត និងបំផ្លាញស្ថានទូតអង់គ្លេសប្រចាំនៅរដ្ឋធានីតេអេរ៉ង់កាលពីឆ្នាំ២០១១ ដែល បណ្ដាលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចូលក្នុងស្ថានភាពតានតឹង។ទីភ្នាក់ ងារ សារព័ត៌មានរដ្ឋ ISNA របស់អ៊ីរ៉ង់បានផ្សាយថា លោក Hamid Baeidinejad ត្រូវ តែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅក្រុងឡុងដ៍។អ្នកការទូតរូបនេះដើរតួនាទី ដ៏សែនសំខាន់ក្នុងការចរចាររវាងអ៊ីរ៉ង់ជាមួយក្រុមមហាអំណាច ដែលជួយសំរេច លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៥ ហើយលុបចោលបទ ដាក់ទណ្ឌកម្មអន្តរជាតិទៅលើអ៊ីរ៉ង់។ក្នុងពេលនោះ អង់គ្លេសបានតែងតាំងលោក Nicholas Hopton ជាភារៈស្ដីទីរបស់ប្រទេសនេះប្រចាំនៅតេអេរ៉ង់។រដ្ឋមន្រ្តីការបរ ទេសអង់គ្លេសលោក Boris Johnson បានសំដែងក្ដីសង្ឃឹមថា ការតែងតាំង ឯកអគ្គ រដ្ឋទូតថ្មីនេះ នឹងគូសសញ្ញានូវកិច្ចសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធិភាព ជាងមុនរវាងប្រទេសទាំងពីរ៕
Related






