អង់គ្លេសប្រកាសទទួលកុមារចំណាក់ស្រុកមួយចំនួនមកទ្វីបអឺរ៉ុប
05/05/2016 10:33
(VOV)_ នាថ្ងៃទី៤ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានប្រកាសថា៖ប្រទេសនេះនឹងទទួលកុមារចំណាក់ស្រុកមួយចំនួនពីស៊ីរីមកទ្វីបអឺរ៉ុប ដែលគ្មានឪពុកនិងម្តាយទៅជាមួយ។

អង់គ្លេសប្រកាសទទួលកុមារចំណាក់ស្រុកមួយចំនួនមកទ្វីបអឺរ៉ុប (VOV)_ នាថ្ងៃទី៤ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បាន ប្រកាសថា៖ប្រទេសនេះនឹងទទួលកុមារចំណាក់ស្រុកមួយចំនួនពីស៊ីរីមកទ្វីបអឺរ៉ុប ដែល គ្មានឪពុកនិងម្តាយទៅជាមួយ។ លោក David Cameron ក៏បានបញ្ជាក់ថែមទៀតថា៖ កុមារស៊ីរីដែលបានចុះបញ្ជីមុនថ្ងៃទី២០មិនាឆ្នាំ២០១៦នឹងបានពិនិត្យមើលដើម្បីទទួល។ នាបច្ចុប្បន្ន អង់គ្លេសមិនទាន់ប្រកាសបរិមាណជនចំណាក់ស្រុកជាក់ស្ដែងនៅឡើយ។ តាមស្ថាប័នស៊ើបអង្កេតរបស់អង់គ្លេសជូនដំណឹងនាខែមេសាកន្លងទៅថា៖ ឆ្នាំ ២០១៥ មានកុមារចំនួន៩៥ពាន់នាក់ សូមសិទ្ធិជ្រកកោននៅទ្វីបអឺរ៉ុប ខ្ពស់ជាង៤ដង បើប្រៀប នឹងឆ្នាំ២០១៤៕
Related






