អង់គ្លេសប្រកាសថា នឹងដាក់ពាក្យសុំចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP
21/01/2021 09:57
(VOVWORLD) - CPTPP មានប្រទេសសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញូហ្សេឡែន ប៉េរូ សិង្ហបុរី និងវៀតណាម។

រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោកស្រី Liz Trus (រូបថត៖ TTXVN) នាថ្ងៃទី ២០ ខែមករា រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោកស្រី Liz Truss បានឲ្យដឹងថា ប្រទេសនេះនឹង ដាក់ពាក្យសុំចូលជាសមាជិក កិច្ចព្រមព្រៀងទូលំទូលាយ និងជឿន លឿនសម្រាប់ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក (CPTPP)។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមហ៊ុន City&Financial Global នោះ លោកស្រីរដ្ឋមន្ត្រី Liz Truss បានប្រកាសថា៖ យើងនឹងលើកសំណើរសុំចូលរួម តំបន់ពាណិជ្ជ កម្មសេរីនេះយ៉ាងឆាប់ៗ។ សូមបញ្ជាក់ដែរថា CPTPP មានប្រទេសសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញូហ្សេឡែន ប៉េរូ សិង្ហបុរី និងវៀតណាម៕
Related






