អ្នកជំនាញការម៉ាឡេស៊ីទៅកាន់បារាំងចូលរួមការពិនិត្យបំណែកយន្តហោះBoeing
04/08/2015 10:23
(VOVworld)-បណ្តាអ្នកជំនាញការម៉ាឡេស៊ីបានទៅ កាន់ម៉ីយ៉ាន់ម៉ានាថ្ងៃទី៣ សីហា ដើម្បីចូលរួមការ ពិនិត្យបំណែកយន្តហោះ Boeing

រូបថតៈAP (VOVworld)-បណ្តាអ្នកជំនាញការម៉ាឡេស៊ីបានទៅកាន់ម៉ីយ៉ាន់ម៉ានាថ្ងៃទី៣ សីហា ដើម្បីចូលរួមការពិនិត្យបំណែកយន្តហោះ Boeing ដែលបានរកឃើញនា សប្តាហ៍ មុនលើកោះ Reunion របស់បារាំង។ នៅទីក្រុងប៉ារីស ក្រុមអ្នកជំនាញការ ចំនួន៥ នាក់ដឹកនាំដោយ ថ្នាក់ដឹកនាំនាយកដ្ឋានអាកាសចរណ៍ស៊ីវិល បានមាន ជំនួប សន្ទនាសម្ងាត់ជាមួយតំណាងរដ្ឋអំណាចបារាំង រួមមានបណ្តាចៅក្រមក្នុង ការ ស៊ើបអង្កេតអំពីការបាត់ខ្លួនរបស់យន្តហោះ MH370 ក៏ដូចជាតំណាងប៉ូលីស និងជំនាញការនៃគណៈកម្មាធិការស៊ើបអង្កេតនិងវិភាគគ្រោះថ្នាក់អាកាសចរណ៍ ផងដែរ។ បន្ទាប់ពីកិច្ចប្រជុំ អ្នកជំនាញម៉ាឡេស៊ី នឹងទៅកាន់ Toulouse ជាកន្លែង ដែលបំណែកយន្តហោះទើបនឹងបានរកឃើញបានបញ្ចូនមក។ តាមគំរោង ការ ងារ ស្រាវជ្រាវបំណែកនេះ បានចាប់ផ្តើមពីថ្ងៃទី៤សីហា ដោយមានការចូលរួម របស់ អ្នកជំនាញការម៉ាឡេស៊ីនិងអ្នកជំនាញការអគ្គនាយកដ្ឋានសព្វាវុធចំណុះ ក្រសួង ការពារជាតិបារាំង។តាមប្រភពព័ត៌មានបារាំងឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេ ស៊ី មាន ព៌ត៌មានសម្ងាត់អំពីយន្តហោះ MH370 បាត់ខ្លួនហើយរហូតមកដល់ពេល នេះមិន ទាន់បានបង្ហើបនៅឡើយ៕
Related






