VOV WorldVOV World
អ្នកជំនាញការអន្តរជាតិរិះគន់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត
14/01/2016 09:23
(VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សាធារណៈមតិ តំបន់និងអន្តរជាតិបានសំដែងការព្រួយបារម្ភចំពោះ ការដែលចិនអនុវត្តន៍ការហោះហើរសាកល្បងទៅ កាន់ផ្លូវរត់សំរាប់យន្តហោះដែលត្រូវបានប៉េកាំង កសាងដោយខុសច្បាប់នៅវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa នៅសមុទ្រខាងកើត។
អ្នកជំនាញការអន្តរជាតិរិះគន់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត
(VOVworld) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សាធារណៈមតិតំបន់និងអន្តរជាតិបាន សំដែងការព្រួយបារម្ភចំពោះការដែលចិនអនុវត្តន៍ការហោះហើរសាកល្បងទៅ កាន់ផ្លូវរត់សំរាប់យន្ត ហោះដែលត្រូវបានប៉េកាំងកសាងដោយខុសច្បាប់នៅវាល ថ្ម Chu Thap ចំណុះ ប្រជុំកោះ Truong Sa នៅសមុទ្រខាងកើត។ប្រទេសជាច្រើន បានបញ្ចេញសម្លេង ប្រឆាំងជំទាស់សកម្មភាពនេះរបស់ចិន ខណៈដែលមជ្ឈដ្ឋាន អ្នកប្រាជ្ញក៏បានចែក រំលែកយោបល់ជាច្រើនអំពីការនាំ ជំលោះនៅសមុទ្រខាង កើតយកទៅដោះ ស្រាយនៅតុលាការអន្តរជាតិ។ វាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖AFP/TTXVN) លោកស្រី Theresa Fallon អ្នកជំនាញការជាន់ខ្ពស់អំពីទំនាក់ទំនងអឺរ៉ុប​-អាស៊ី និង ជំលោះនៅសមុទ្រខាងកើតនៃវិទ្យាស្ថានអឺរ៉ុបស្រាវជ្រាវអំពីទ្វីបអាស៊ី (EIAS) បាន វាយតំលៃថា សកម្មភាពរបស់ចិនបានធ្វើឲ្យភាពតានតឹងកើនឡើងនៅតំបន់ ជំលោះមួយក្នុងតំបន់ជំលោះក្ដៅបំផុតលើពិភពលោក។តាមលោកស្រី Fallon ថា ដើម្បីរារាំងសកម្មភាពរបស់ចិន ប្រទេសនានានៅក្នុងតំបន់ត្រូវការទាក់ទាញយ៉ាង ទូលំទូលាយថែមទៀតនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិនិងជំរុញ  ការគោរពច្បាប់អន្តរជាតិ។សហភាពអឺរ៉ុប ត្រូវការបញ្ជូនអ្នកឃ្លាំមើលទៅកាន់ តុលាការអាជ្ញាកណ្ដាលអន្តរជាតិដើម្បីជួយឧបត្ថម្ភសំរាប់ដំណើរការដោះស្រាយ ជំលោះនៅសមុទ្រខាងកើតរវាងភាគីទាក់ទិននានា។ ក្នុងពេលនោះ សាស្ត្រាចារ្យ Eric David នាយកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃមហា វិទ្យាល័យសេរីភាពព្រុចសែល បានវាលតំលៃថា សកម្មភាពកសាងផ្លូវរត់ សំរាប់ យន្តហោះនៅលើកោះជំលោះគឺជាសកម្មភាពសំដៅបង្ហាញពីអធិបតេយ្យភាព។ ដោយហេតុនេះ ប្រទេសទាក់ទិននានាត្រូវការធ្វើសកម្មភាពដោយការផ្ញើរលិខិត ការទូតប្រឆាំងជំទាស់ចិនហើយអះអាងថា ចិនមិនមានសិទ្ធិណាដើម្បី កសាង ព្រលានយន្តហោះនៅលើកោះដែលគេចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន ឡើយ៕