អ្នកនេសាទវៀតណាមប្រឆាំងជំទាស់បទហាមនេសាទត្រីមិនសមហេតុសមផលរបស់ចិន
19/05/2015 11:01
Vovworld-ចំពោះការដែលចិនផ្សព្វផ្សាយបទហាមនេសាទ ត្រីនៅដំបន់សមុទ្រខាងកើតចាប់ពីថ្ងៃទី១៦ឧសភា

អ្នកនេសាទវៀតណាមប្រឆាំងជំទាស់បទហាមនេសាទត្រីមិនសមហេតុសមផលរបស់ចិន (VOV) Vovworld-ចំពោះការដែលចិនផ្សព្វផ្សាយបទហាមនេសាទត្រីនៅដំបន់សមុទ្រ ខាងកើតចាប់ពីថ្ងៃទី១៦ឧសភាដល់ថ្ងៃទី១សីហា អ្នកនេសាទវៀតណាមជាច្រើន បានឡើងសម្លេងប្រឆាំងជំទាស់និងអះអាងថានឹងបន្តច្បាមជាប់សមុទ្រ។ ប្រជាអ្នក នេសាទអះអាងថា មិនចេញពីកន្លែងនេសាទត្រីប្រពៃណីរបស់ជីដូនជីតាឡើយ។ អ្នកនេសាទ Le Van Hanh នៅស្រុក Ly Son ខេត្ត Quang Ngai បានឲ្យដឹងថា៖ “ប្រជុំកោះនិងសមុទ្រនៅ Hoang Sa ជាអធិបតេយ្យភាពរបស់វៀតណាម យើង ជាប្រជាជនវៀតណាមគឺយើងមានសិទ្ធិនេសាទត្រីនៅដំបន់សមុទ្រអធិបតេយ្យភាព របស់ខ្លួន។ ពីច្រើនឆ្នាំមកចិនហាមឃាត់មិនមែនជាដោយឡែកឆ្នាំនេះឡើយ យើង ជាអ្នកនេសាទវៀតណាមធ្វើសកម្មភាពនៅដំបន់សមុទ្រវៀតណាមគឺធ្វើសកម្មភាព ធម្មតា។” ក្នុងប៉ុន្មានថ្ងៃនេះ នាវានេសាទត្រីរាប់រយរបស់ខេត្ត Khanh Hoa កំពុងត្រៀមខ្លួន ចេញទៅសមុទ្រច្បាមជាប់សមុទ្រ។ លោក Mai Thanh Phuc ប្រធានសហជីពរបរ នេសាទត្រីឃុំ Phuoc Dong ទីក្រុង Nha Trang ប្រធានក្រុមនេសាទ Truong Sa ធំ បាន ឲ្យដឹងថា៖ “យើងខ្ញុំនៅតែបន្តច្បាមជាប់សមុទ្រយូរថ្ងៃដើម្បីផលិតកម្ម។ បទហាមឃាត់របស់ ចិនចំពោះប្រជាអ្នកនេសាទយើងខ្ញុំគឺមោឃៈមិនសមហេតុសមផលពីព្រោះសមុទ្រ របស់វៀតណាមហេតុអ្វីហាមដ៏មិនសមហេតុសមផលដូច្នេះ។ បណ្ដានាវាបន្តចេញទៅ សមុទ្រគ្មាននាវាណាសំរាកឡើយ៕”
Related
More




