អ្នកបោះឆ្នោតនៃប្រទេសអឺរ៉ុបចំនួន ២១ ចូលរួមការបោះឆ្នោតសភាអឺរ៉ុប
25/05/2014 08:53
(VOVworld) – នាថ្ងៃទី ២៤ ឧសភា អ្នកបោះឆ្នោត នៃប្រទេសអឺរ៉ុបចំនួន ២១ បានចូលរួមការបោះឆ្នោតសភា អឺរ៉ុប (EP) សំដៅជ្រើសរើសតំណាងនៃប្រទេស និមួយៗនៅ ស្ថាប័ននិតិបញ្ញត្តិរបស់សហភពអឺរ៉ុប (EU) ។

អ្នកបោះឆ្នោតទាំងអស់នៃប្រទេសអឺរ៉ុបចំនួន ២១ ចូលរួមការបោះឆ្នោតសភាអឺរ៉ុប (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៤ ឧសភា អ្នកបោះឆ្នោតនៃប្រទេសអឺរ៉ុបចំនួន ២១ បានចូលរួមការបោះឆ្នោតសភាអឺរ៉ុប (EP) សំដៅជ្រើសរើសតំណាងនៃប្រទេស និមួយៗនៅស្ថាប័ននិតិបញ្ញត្តិរបស់សហភពអឺរ៉ុប (EU) ។ មុននោះ ប្រទេសជាសមា ជិក EU ចំនួន ៧ បានដំណើរការបោះឆ្នោតនេះ។ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវ បាន ប្រកាសបន្ទាប់ពីការបោះឆ្នោតនៅអ៊ីតាលីបញ្ចប់នាម៉ោង ២៣ ថ្ងៃទី ២៥ ឧសភា (តាម ម៉ោងតំបន់)។ ការបោះឆ្នោះសភាអឺរ៉ុបឆ្នាំ ២០១៤ ត្រូវបានធ្វើវិសោធនកម្មតាម សន្ធិសញ្ញាទីក្រុង Lisbon តាមនោះ អាសនៈសរុបនៅសភាអឺរ៉ុបចំនួន ៧៥១ អាសនៈ ត្រូវបានបែងចែកសំរាប់ប្រទេសជាសមាជិក EU ដោយឈរលើចំនួនប្រជាជននៃ ប្រទេសនិមួយៗ។ ចំណុចថ្មីនៃការបោះឆ្នោត EP លើកទី ៨ នេះគឺដំណើរការបោះ ឆ្នោតគណៈកម្មាធិការអឺរ៉ុប (EC) នឹងត្រូវបានក្រុមប្រឹក្សាអឺរ៉ុបឧទ្ទេសនាមដោយឈរ លើ លទ្ធផលនៃការបោះឆ្នោត EP។ បន្ទាប់នោះ សភាអឺរ៉ុបនឹងបោះឆ្នោតនិងអនុម័ត៕
Related






