VOV WorldVOV World
អ្នកបោះឆ្នោតអាមេរិកប្រមាណ១៤៦លាននាក់គ្រោងនឹងទៅបោះឆ្នោតប្រធានាធិបតី
07/11/2016 10:09
(VOVworld) - ថ្ងៃទី៨ វិច្ចិកា អ្នកបោះឆ្នោតប្រមាន១៤៦ លាននាក់ក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកសរុប ចំនួន២០០លាននាក់ នឹងទៅបោះឆ្នោតជាផ្លូវការដើម្បី ជ្រើសរើសប្រធានាធិបតីជំនាន់ទី៤៥របស់សហរដ្ឋ អាមេរិក។
អ្នកបោះឆ្នោតអាមេរិកប្រមាណ១៤៦លាននាក់គ្រោងនឹងទៅបោះឆ្នោតប្រធានាធិបតី
អ្នកបោះឆ្នោតអាមេរិកចូលរួមបោះឆ្នោតជាមុន (រូបថត៖Reuters) (VOVworld) - ថ្ងៃទី៨ វិច្ចិកា អ្នកបោះឆ្នោតប្រមាន១៤៦លាននាក់ក្នុងចំណោម អ្នកបោះឆ្នោតអាមេរិកសរុបចំនួន២០០លាននាក់ នឹងទៅបោះឆ្នោតជាផ្លូវការដើម្បី ជ្រើសរើសប្រធានាធិបតីជំនាន់ទី៤៥របស់សហរដ្ឋអាមេរិក។៤ថ្ងៃមុននឹងការបោះ ឆ្នោតជាផ្លូវការ អ្នកបោះឆ្នោតចំនួន៣៧លាននាក់បានទៅបោះឆ្នោតជាមុននៅ៣៨ រដ្ឋ។ ការស្ទង់មតិថ្មីបំផុតសរឲ្យឃើញថា បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton កំពុងនាំមុខបេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក  Donald Trump ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោត។ នាថ្ងៃទី៧ វិច្ចិកានាយកស្ថាប័នស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) លោកJames Comey ប្រកាសថា ស្ថាប័ននេះនៅរក្សាការសន្និដ្ឋានកាលពីចុងខែកក្កដាដែលថា លោក ស្រី Hillary Clinton នឹងមិនប្រឈមនឹងការចោទប្រកាន់ខាងព្រហ្មទ័ណ្ឌទាក់ ទិនដល់រឿងអាស្រូវសំបុត្រអ៊ីម៉ែលនោះទេ៕

More