VOV WorldVOV World
អ្នកវិនិយោគជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះទីផ្សារលក់រាយនៅវៀតណាម
06/07/2016 10:36
(VOVworld)-នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម(VCCI)បានរៀបចំសិក្ខាសាលាស្តីពី
អ្នកវិនិយោគជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះទីផ្សារលក់រាយនៅវៀតណាម
អ្នកវិនិយោគជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះទីផ្សារលក់រាយនៅវៀតណាម (VOVworld)-នាថ្ងៃទី៦កក្កដា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម(VCCI)បានរៀបចំសិក្ខាសាលាស្តីពី “គោលនយោបាយចំពោះផ្នែកលក់ រាយក្នុងបរិបទធ្វើសមាហរណកម្មចំពោះកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ី ហ្វិក (TPP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម​-EU (EVFTA)”។ លោកស្រី  Dinh Thi My Loan ប្រធានសម្ព័ន្ធសមាគមលក់រាយវៀតណាម​បានឲ្យដឹងថា ទីផ្សារ លក់រាយវៀតណាម ទទួលបានការវាយតម្លៃថាមានការទាក់ទាញចំពោះវិនិយោគិន អន្តរជាតិ។​ខណៈពេលដែលអនុវត្តការ សន្យាតាមកិច្ចព្រមព្រៀង TPP និង EVFTA នោះ ប្រភេទពន្ធមួយចំនួននឹងបានលុប ចោលជាបណ្តើរ។​ដូច្នេះ ប្រភពផ្គតផ្គងគឺ សម្បូរបែបណាស់ និងជម្រុញសកម្មភាពលក់ រាយយ៉ាងខ្លាំងក៏ដូចជាបង្កលក្ខណៈ ងាយស្រួលនិងមានប្រយោជន៍ច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់៕