VOV WorldVOV World
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris ធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា
23/08/2021 11:48
(VOVWORLD) - នៅថ្ងៃទី ២៣ ខែសីហា ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris នឹងអញ្ជើញមកកបំពេញទស្សនកិច្ចនៅប្រទេស វៀត ណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ តាមការអញ្ជើញរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris ធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា
អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris  មុននេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី ១៩ ខែសីហា អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹក នាំជាន់ខ្ពស់ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ គឺមានគោល បំណងធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀត ណាម-អាមេរិក ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក៕

More