VOV WorldVOV World
អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស
15/06/2016 10:41
(VOV)_នាថ្ងៃទី១៤មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទៅកាន់ទីក្រុង Bern ចាប់ផ្តើមដំណើរទស្សនកិច្ចនៅស្វីស​ និងមាន​ជំនួប​សន្ទនាជាមួយប្រធានាធិបតី ​ Johann Schneider Ammann។
អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស
អនុប្រធានរដ្ឋ Dang Thi Ngoc Thinh ទៅបំពេញការងារនៅស្វីស (VOV)_នាថ្ងៃទី១៤មិថុនា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទៅកាន់ទីក្រុង Bern ចាប់ផ្តើមដំណើរទស្សនកិច្ចនៅស្វីស​ និងមាន​ជំនួប ​សន្ទនាជាមួយប្រធានាធិបតី ​ Johann Schneider Ammann។ ​ប្រធានាធិបតី ​​Johann Schneider Ammann បានអះអាង​ថា៖រដ្ឋាភិបាលស្វីសជានិច្ចកាល​គោរព ​ជំរុញទំនាក់ ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយចាត់ទុកវៀត​ណាមជាដៃគូអាទិភាព ជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ។រីឯ អ​នុប្រធានរដ្ឋវៀតណាម​ លោកស្រី Dang Thi Ngoc Thinh ​បានអះអាងថា៖វៀតណាមជានិច្ចកាលគោរព ​និងយកចិត្តទុកដាក់ បង្កើនកិច្ច​សហប្រតិបត្តិការមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ប្រពៃណី​​​ជាមួយស្វីស ​ ហើយមានគោលបំណងថា៖ ទំនាក់ទំនងរវាង​ប្រទេសទាំងពីរកាន់តែស៊ីជំរៅ​ និងប្រ សិទ្ធិភាព។            នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ​បាន​ មានជំនួបសន្ទនាជាមួយកម្មាភិបាល បុគ្គលិក ស្ថានទុតវៀតណាម និង​ដំណាងសហគមន៍ជនវៀតណាមនៅស្វីស និងមានជំនួបសន្ទនាជាមួយប្រធាន សមាគមមិត្តភាពវៀតណាម-ស្វីស លោកស្រី Anjuska Weil ផងដែរ៕