អនុប្រធានរដ្ឋ Nguyen Thi Doan ទទួលជួបជាមួយក្រុមនិស្សិតឡាវ
19/09/2015 08:41
(VOVworld)-នាថ្ងៃទី១៨កញ្ញានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោក ស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយក្រុមនិស្សិតឡាវជាង៤០

អនុប្រធានរដ្ឋ Nguyen Thi Doan ទទួលជួបជាមួយក្រុមនិស្សិតឡាវ (VOVworld)-នាថ្ងៃទី១៨កញ្ញានៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋវៀតណាម លោក ស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយក្រុមនិស្សិតឡាវជាង៤០ នាក់តំណាងឲ្យនិស្សិតឡាវជាង៩ពាន់នាក់ដែលកំពុងសិក្សាស្រាវជ្រាវនៅតាម សាលា និងវិទ្យាស្ថានជាង១៥០របស់វៀតណាម ក្នុងឱកាសបវេសនកាលឆ្នាំ សិក្សាថ្មី ២០១៥-២០១៦។ នៅទីនេះ លោកស្រីអនុប្រធានរដ្ឋ បានសង្កត់ធ្ងន់ទៅលើកិច្ច សហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលនៃប្រទេសទាំងពីរនា ពេលកន្លង ទៅ ដែលទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។ ផ្នែកអប់រំនៃប្រ ទេសទាំងពីរ វៀតណាមនិងឡាវ កំពុងអនុវត្តន៍បណ្តុះបណ្តាលប្រភពធនធាន មនុស្សសម្រាប់ ប្រទេសឡាវ។ពីមួយថ្ងៃទៅមួយថ្ងៃ មាននិស្សិតឡាវជាច្រើនមកបំពេញការសិក្សា នៅ វៀតណាម។ លោកស្រីមានបំណងថា និស្សិតឡាវបន្តការខំប្រឹងប្រែងថែម ទៀត ដើម្បីទទួលបានស្នាដៃល្អជាង សក្តិសមជាធនធានមនុស្សនាពេលអនាគត សំដៅកសាងប្រទេសឡាវសម្បូរុងរឿង៕
Related
More




