អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញបំពេញការងារនៅខេត្ត Hai Duong
12/02/2017 09:21
(VOVworld)-នាព្រឹកថ្ងៃទី១២កុម្ភៈ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមបើកពិធីបុណ្យនិទាឃៈរដូវ Con Son-Kiep Bac ២០១៧ និងកាត់ ខ្សែបូ បើកឲ្យដំណើរការអគារ Cuu Pham Lien Hoa ស្ថិតនៅក្នុងរមណីដ្ឋានកេរិ៍

(VOVworld)-នាព្រឹកថ្ងៃទី១២កុម្ភៈ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមបើកពិធីបុណ្យនិទាឃៈរដូវ Con Son-Kiep Bac ២០១៧ និងកាត់ ខ្សែបូ បើកឲ្យដំណើរការអគារ Cuu Pham Lien Hoa ស្ថិតនៅក្នុងរមណីដ្ឋានកេរិ៍ ដំណែល Con Son-Kiep Bac ស្រុក Chi Linh ខេត្ត Hai Duong។ នៅរមណីដ្ឋានកេរិ៍ដំណែល Con Son- Kiep Bac លោកស្រី Nguyen Thi Ngoc Thinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong ។ ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានក្រើនរំលឹកខេត្ត Hai Duong គប្បីប្រមូលផ្តុំប្រភពកម្លាំងពលំដើម្បីសម្រេចបានរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលខេត្តបានដាក់ចេញសម្រាប់ឆ្នាំ២០១៧។ ជាពិសេស ខេត្តត្រូវយកចិត្ត ទុកដាក់ថែមទៀតទៅលើជីវភាពរស់នៅនិងជីវភាពខាងស្មារតីសម្រាប់ប្រជាជន។ លោកស្រីបានសង្កត់ធ្ងន់ថា ជាតំបន់មានបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងរមណីដ្ឋាន ជាច្រើន ដូច្នេះ ខេត្តគប្បីធ្វើបានល្អថែមទៀតកិច្ចការគ្រប់គ្រងពិធីបុណ្យនានា ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពម្ហូបអាហារជូនប្រជាជននិងភ្ញៀវទេសចរមក ទស្សនាពិធីបុណ្យផងដែរ៕
Related






