VOV WorldVOV World
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប
06/10/2016 08:55
(VOVworld)-នារសៀលថ្ងៃទី៥តុលានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត ណាម លោក Phung Quoc Hien បានទទួលជួបជាមួយគណៈប្រតិភូសមាជិកសភា នៃសម្ព័នសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA )
អនុប្រធានរដ្ឋសភា លោក Phung Quoc Hien ទទួលជួបជាមួយគណៈប្រតិភូនៃសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប
ហាណូយ អនុប្រធានរដ្ឋសភាវៀត ណាម លោក Phung Quoc Hien បានទទួលលោក Svein Roald Hansler អនុប្រធានរដ្ឋសភាន័រវេស (VOVworld)-នារសៀលថ្ងៃទី៥តុលានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត ណាម លោក Phung Quoc Hien បានទទួលជួបជាមួយគណៈប្រតិភូសមាជិកសភា   នៃសម្ព័នសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA ) ដឹកនាំដោយលោក Svein Roald  Hansler អនុប្រធានរដ្ឋសភា ន័រវេសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត  ណាម។​ នៅក្នុងជំនួបនេះ លោក Phung Quoc Hien មានបំណងថា នាពេលខាងមុខ  ភាគីទាំងពីរគប្បីលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្ម EFTA បង្កើនការវិនិយោគនៅ វៀត ណាមលើវិស័យទាំងអស់ដែលជាប្រៀបខ្លាំងរបស់ EFTA និងវៀតណាមមាន តម្រូវការ ។ លោក​ Phung Quoc Hien បានសង្កត់ធ្ងន់ថា ការបញ្ចប់ការចរចាលើកិច្ច ព្រមព្រៀង ពាណិជ្ជកម្មសេរី(FTA)រវាងវៀតណាមជាមួយEFTA នោះមានអត្ថន័យ សំខាន់ក្នុងការ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយ ប្រទេសក្នុងប្លុក EFTA និយាយរួមនិងជាមួយសមាជិកនីមួយៗរបស់EFTAនិយាយ ដោយឡែក។​តាម​នោះ វៀតណាមស្នើឲ្យប្រទេស EFTA ទាំងអស់បន្តជម្រុញកិច្ច ចរចាដោយឈរលើ ស្មាតីយល់ដឹងគ្នាទៅវិញទៅមក ។         សមាជិកសភានៃបណ្តាប្រទេស EFTA បានអះអាងថា ការបញ្ចប់ចរចារលើកិច្ច  ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EFTA ជាមួយវៀតណាមនោះនឹងបង្កើតគ្រឹះស្ថាន សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីនានាផងដែរ៕