VOV WorldVOV World
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាននៅញូវយ៉ក
13/02/2017 11:30
(VOVworld)-ក្រុមការងាររបស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងញូវយ៉ក អាមេរិកចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥កុម្ភៈ
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាននៅញូវយ៉ក
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាននៅញូវយ៉ក (VOVworld)-ក្រុមការងាររបស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងញូវយ៉ក អាមេរិកចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥កុម្ភៈ តាមសេចក្តីអញ្ជើញរបស់ប្រធានសហភាព  អន្តរសភាពិភពលោក (IPU) លោក Saber Chaudhury ដើម្បីចូលរួមពិធីដោះសារ ប្រចាំឆ្នាំរវាង IPU និងអង្គការសហប្រជាជាតិ។ នៅក្នុងការជួបសំណេះសំណាល ជាមួយកម្មាភិបាលស្ថានទូតប្រចាំនៅញូវយ៉កនិងសហគមន៍ជនវៀតណាមនៅទីនេះ  លោកស្រី Tong Thi Phong បានជូនដំណឹងអំពីស្ថានភាពនយោបាយនិងសេដ្ឋកិច្ច  សង្គមនាបច្ចុប្បន្នរបស់ប្រទេសជាតិ ទិសដៅអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៧និងបណ្តាឆ្នាំបន្ត  បន្ទាប់។ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong និងក្រុមការងាររដ្ឋសភា  ក៏បានផ្ទៀងស្តាប់នូវមតិរបស់តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅក្រុងញូវយ៉កព្រមទាំងជួបប្រាស្រ័យជាមួយមិត្តភក្តិ អាមេរិកមួយចំនួនទៀតផង៕