VOV WorldVOV World
អនុប្រធានរដ្ឋសភា Uong Chu Luu មកបំពេញទស្សនកិច្ចនៅខេត្ត Ca Mau
25/02/2014 09:59
Vovworld-នាព្រឹកថ្ងៃទី២៥កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានដឹកនាំក្រុមការងាររដ្ឋសភាមកបំពេញការងារនៅគណៈកម្មាធិការ​បក្ស​ខេត្ត Ca Mau ស្វែងយល់ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារលាត​ត្រដាង​អនុវត្តរដ្ឋធម្មនុញ្ញនិងបង្កាប្រឆាំងបទល្មើសនៅភូមិសាស្ត្រ។
អនុប្រធានរដ្ឋសភា Uong Chu Luu មកបំពេញទស្សនកិច្ចនៅខេត្ត Ca Mau
អនុប្រធានរដ្ឋសភា Uong Chu Luu មកបំពេញទស្សនកិច្ចនៅខេត្ត Ca Mau (vietnamplus)         Vovworld-នាព្រឹកថ្ងៃទី២៥កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានដឹកនាំក្រុមការងាររដ្ឋសភាមកបំពេញការងារនៅគណៈកម្មាធិការ​ បក្ស​ខេត្ត Ca Mau ស្វែងយល់ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារលាត​ ត្រដាង​អនុវត្តរដ្ឋធម្មនុញ្ញនិងបង្កាប្រឆាំងបទល្មើសនៅភូមិសាស្ត្រ។ ថ្លែងមតិនៅ​ ជំនួបធ្វើការនេះ អនុប្រធានរដ្ឋសភា Uong Chu Luu បានចាត់ទុកថា ដើម្បីជំរុញ​ សេដ្ឋកិច្ច​សង្គមរបស់ខេត្តមានកំណើននិងអភិវឌ្ឍន៍តាមទិសចីរភាព ខេត្ត Ca Mau ប្រមូលផ្ដុំអាទិភាពជំរុញផ្តេរប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅបន្ថយ បរិមាណ​នេសាទត្រី-រុក្ខាកម្ម-កសិកម្ម បង្កើនបរិមាណឧស្សាហកម្ម សំណង់និង សេវ៉ាកម្ម ចលនា​ប្រភពកំលាំងសំរាប់វិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ម្ចាស់ការ ទប់ទល់​នឹង​គ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុជាដើម។ អនុប្រធាន រដ្ឋសភា Uong Chu Luu ក៏បានសំណូមពរស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់របស់ខេត្ត Ca Mau ជំរុញ​ការងារលាតត្រដាងឃោសនាផ្សព្វផ្សាយដើម្បីនាំរដ្ឋធម្មនុញ្ញចូលក្នុង ជីវភាពរស់នៅ៕