VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសំណេះសំណាលជាមួយតំណាងជនរួមជាតិជាជនជាតិភាគតិចនៅខេត្ត Son La
13/05/2015 10:09
(VOVworld) - អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានកោតសរសើរ រាល់លទ្ធផល ស្នាដៃដែលខេត្ត Son La ទទួលបានក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមនិងកាត់បន្ថយភាពក្រីក្រ។
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសំណេះសំណាលជាមួយតំណាងជនរួមជាតិជាជនជាតិភាគតិចនៅខេត្ត Son La
លោកស្រីអនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងបណ្ដាតំណាងថតរូបអនុស្សាវរីយ៍ (រូបថត៖TTXVN) (VOVworld) - នៅជំនួបសំណេះសំណាលជាមួយតំណាងជនរួមជាតិជាជនជាតិភាគ តិចនៅខេត្ត Son La ភាគខាងជើងវៀតណាម នាព្រឹកថ្ងៃទី១៣ ឧសភា អនុប្រធានរដ្ឋ សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានកោតសរសើរ រាល់លទ្ធផល ស្នាដៃដែលខេត្ត Son La ទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងកាត់បន្ថយ ភាពក្រីក្រ។លោកស្រីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ Son La គប្បីប្រមូលផ្ដុំលាត ត្រដាងអនុវត្តកម្មវិធី គោលនយោបាយអភិវឌ្ឍន៍នានា នៅក្នុងតំបន់ជនរួមជាតិជា ជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពថែមទៀត។កម្មាភិបាលនិងប្រជាជននៅ តំបន់ ព្រមទាំងជនមានកិត្យានុភាពគប្បីយកចិត្តទុកដាក់ដល់ការលើក កំពស់ ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ជនរួមជាតិ អនុវត្តកម្មវិធីគោលដៅជាតិ កសាងជនបទថ្មីប្រកបដោយប្រសិទ្ធភាព​ សកម្មជួយជ្រោមជ្រែងចលនា ការពារ សន្តិសុខមាតុប្រទេសនិងប្រឡងប្រណាំងស្នេហារជាតិនៅក្នុងតំបន់ជនរួមជាតិ ជាជនជាតិភាគតិចទៀតផង៕