VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan
26/02/2014 11:02
(VOV)_នាថ្ងៃទី ២៦ កុម្ភះ នៅរដ្ឋធានីហាណូយ (ប្រទេសវៀតណាម)នៅក្នុងជំនួបសន្ទនា​ជាមួយ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan
អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son ទទួលជួបសន្ទនាជាមួយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan កូរ៉េខាងត្បូង(http://m.btv.org.vn/) (VOV)_នាថ្ងៃទី ២៦កុម្ភះនៅរដ្ឋធានីហាណូយ (ប្រទេសវៀតណាម)នៅក្នុងជំនួបសន្ទនា​ជាមួយ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Busan កូរ៉េខាងត្បូង លោក Park Soo Kwan ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម​ អនុប្រធាន​រដ្ឋសភាវៀតណាម លោក  Huynh Ngoc Son បានវាយតំលៃខ្ពស់ចំពោះទំនាក់​ទំនងដ៏ល្អប្រសើរ និងការជួយឧបត្ថម្ភ ជាក់ស្ដែងរបស់លោក Park Soo Kwan ក្នុងរាល់សកម្មភាពជំរុញទំនាក់ទំនងមិត្តភាព  និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូង។ អនុប្រ ធានរដ្ឋសភាមានគោលបំណងថា៖នាពេលខាងមុខនេះ លោក Park Soo Kwan នឹង​បន្តពង្រីកតួនាទីជាមិត្តជិតស្និទ្ធិរបស់ប្រជាជនវៀតណាម និងជាស្ពានតភ្ជាប់ដ៏​សំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាង ត្បូង …ល។ លោក Park Soo Kwan បានអោយ​ដឹងថា៖​ក្នុងដំណើរទស្សនកិច្ចនៅ វៀតណាមលើកនេះ គណប្រតិភូនឹងជួបធ្វើការជាមួយថ្នាកើដឹកនាំរបស់ក្រសួង  ស្ថាប័ន និងតំបន់មួយចំនួននៅវៀតណាម ដើម្បីស្វែងយល់​បន្ថែមអំពីបរិយាកាស វិនិយោគនៅវៀតណាម។ ​លោក Park Soo Kwan ​ក៏មានគោលបំណងដែរថា៖វៀត ណាមនឹងបន្តបង្កលក្ខណៈងាយស្រួលសំរាប់​អង្គភាពអាជីវកម្មបរទេស ជាពិសេសគឺ អង្គភាពអាជីវកម្មកូរ៉េខាងត្បូង នឹងនរចិត្តវិនិយោគនៅវៀតណាម៕