VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយតំណងចូលរួមកម្មវិធីអាជីវករអាស៊ាន
06/08/2015 10:17
(VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅរដ្ឋធានី ហាណូយ អនុប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជា មួយ គណៈប្រតិភូចូលរួមកម្មវិធី “ដើម្បីសហគមន៍ អាស៊ានមួយសាមគ្គីភាពនិងអភិ វឌ្ឍន៍”​
អនុប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយតំណងចូលរួមកម្មវិធីអាជីវករអាស៊ាន
(VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយ គណៈប្រតិភូចូលរួមកម្មវិធី “ដើម្បីសហគមន៍អាស៊ានមួយសាមគ្គីភាពនិងអភិ វឌ្ឍន៍”​ រួមមានក្រុមហ៊ុន អាជីវករចំនួន១០៦ដែលបាននិងកំពុងសហប្រតិបតិ្តការ វិនិយោគជាមួយប្រទេសអាស៊ាននានា។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan  បានលើកច្បាស់ថា ក្នុងឋានៈជាសមាជិកសកម្មមួយរបស់អាស៊ាន វៀតណាមរួម ជាមួយប្រទេសជាសមាជិកផ្សេងជាច្រើនបានជំរុញការបង្កើតសហគមន៍អាស៊ាន តាមនោះពង្រឹងនិងពង្រីកសាមគ្គីភាព ឯកភាពក្នុងប្លុក សំដៅលើក កំពស់កិត្យា នុភាពរបស់អាស៊ាននិងពង្រីកតួនាទីជាមជ្ឈមណ្ឌលនៅតំបន់។លោកស្រី Nguyen  Thi Kim Ngan បានសំដែងជំនឿជាក់ថា នាពេលខាងមុខ ដោយ មានការរួមដៃរួម កម្លាំងរបស់ប្រជាជនវៀតណាមនិងប្រទេសអាស៊ាននានាគ្រប់ស្រទាប់ ចំណង សាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយប្រជាជននៃប្រទេស អាស៊ានផ្សេងៗ នឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកនាំអាស៊ានក្លាយ ទៅជាសហ គមន៍សន្តិភាពនិងអភិវឌ្ឍន៍៕