VOV WorldVOV World
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្លូវាគី
13/03/2015 08:43
Vovworld-នារសៀលថ្ងៃទី១២មិនានៅទីស្ដីការរដ្ឋសភា អនុប្រធានរដ្ឋសភា​វៀត​ណាមលោក Uong Chu Luu បាន ទទួលជួប
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្លូវាគី
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្លូវាគី         Vovworld-នារសៀលថ្ងៃទី១២មិនានៅទីស្ដីការរដ្ឋសភា អនុប្រធានរដ្ឋសភា​ វៀត​ណាមលោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង​ យុត្តិធម៍ស្លូវាគីលោក Tomas Borec ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត​ណាម។​ នៅពិធីនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានសង្កត់ធ្ងន់​ថា​​ប្រទេសទាំង ពីរវៀតណាម-ស្លូវាគីមានទំនាក់ទំនងប្រពៃណីយូរអង្វែង។ បក្ស​រដ្ឋរដ្ឋាភិបាលនិង ប្រជាជនវៀតណាមជានិច្ចកាលមានបំណងរក្សានិងបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវេទិការដំបន់និងអន្តរជាតិ។         រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ស្លូវាគីលោក Tomas Borec បានសង្កត់ធ្ងន់ថា ស្លូវាគីត្រៀម ខ្លួនជាស្រេចចែករំលែកជាមួយវៀតណាមរាល់បទពិសោធន៍ក្នុង​ការកែទម្រង់យុត្តិធម៍ ផ្លាស់ប្តូរបទពិសោធន៍អំពីការសុក្រិតប្រព័ន្ធច្បាប់ជាដើម៕

More