អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ទទួលជួប សន្ទនាជាមួយគណៈប្រតិភូយុវជនគំរូនៃបណ្ដាជនជាតិវៀតណាម
20/04/2013 04:53
(VOVworld) – នារសៀលថ្ងៃទី ១៩ មេសា អនុប្រធាន រដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទទួល ជួបសន្ទនាជាមួយគណៈប្រតិភូយុវជនគំរូនៃបណ្ដា ជនជាតិវៀតណាម ដែលចូលរួមទិវាបុណ្យវប្បធម៌ នៃបណ្ដាជនជាតិវៀតណាម នៅទីក្រុងហាណូយ។

(VOVworld) – នារសៀលថ្ងៃទី ១៩ មេសា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូយុវជនគំរូនៃបណ្ដាជនជាតិ វៀតណាម ដែលចូលរួមទិវាបុណ្យវប្បធម៌នៃបណ្ដាជនជាតិវៀតណាម នៅទីក្រុង ហាណូយ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាល យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនរួមជាតិ ជាពិសេស យុវជន។ ដូច្នេះ ជីវភាពរស់នៅរបស់ជនរួមជាតិត្រូវបានលើកកំពស់ វប្បធម៌ត្រូវ បានអភិរក្ស សន្តិសុខនយោបាយត្រូវបានការពាររឹងមាំ។ អនុប្រធានរដ្ឋ Nguyen Thi Doan បានចាត់ទុកថា៖ “កម្មាភិបាលសម្ព័ន្ធយុវជនម្នាក់ៗគឺជាកម្មាភិបាលឃោសនាចលនាគំរូដើម្បីពង្រឹង និងបង្កើនមហាសាមគ្គីជាតិ។ ការរក្សានិងពង្រីកអត្តសញ្ញាណជាតិក៏ដូចជា ការពង្រីកផែនមហាសាមគ្គីជាតិផងដែរ៕” អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានទទួលជួប សន្ទនាជាមួយគណៈប្រតិភូយុវជនគំរូនៃបណ្ដាជនជាតិវៀតណាម (Image: tienphong.vn)
Related
More




