អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan៖បង្កើនចរិតលក្ខណៈម្ចាស់ការ ច្នៃប្រឌិតសំរាប់និស្សិត
07/04/2015 08:23
(VOVworld) - លោកស្រី បានស្នើរឲ្យគ្រូបង្រៀនទាំង ឡាយ ត្រូវក្ដាប់ជាប់ព័ត៌មានជានិច្ច ផ្លាស់ប្ដូរបទពិ សោធន៍ សហប្រតិបតិ្តការអន្តរជាតិនិងបើកទូលាយ ការស្រាវជ្រាវតាមទិសដៅពិតជាក់ស្ដែងដើម្បីរាល់ ផលិតផលស្រាវជ្រាវអាច យកមកអនុវត្តបាន។

លោកស្រី Nguyen Thi Doan ប្រគល់គំនូរឆាយាល័ក្សរបស់លោកប្រធានហូជីមិញ ជូនមហាវិទ្យាល័យ Ton Duc Thang (រូបថត៖laodong.com.vn) (VOVworld) - ថ្លែងមតិនាពេលអញ្ជើញមកទស្សនានិងជួបធ្វើការនៅមហាវិទ្យាល័យ Ton Duc Thang នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នាថ្ងៃទី៦ មេសា អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានសង្កត់ធ្ងន់ថា រូបសណ្ឋាន បណ្ដុះបណ្ដាលនៃមហាវិទ្យាល័យ Ton Duc Thang ត្រូវបន្តសុក្រិតដើម្បីបង្កើនថែម ទៀតចរិតលក្ខណៈម្ចាស់ការ ច្នៃប្រឌិតរបស់និស្សិត។នេះជាកត្តាចាំបាច់ដើម្បីនា ពេល និស្សិតបញ្ចប់ការសិក្សា រកបានការងារធ្វើសមស្រប ឆ្លើយតបបានសំណូម ពរ ដ៏តឹងរឹងក្នុងដំណើរការដែលវៀតណាមកំពុងអនុវត្តការធ្វើសមាហរណកម្មទៅ ក្នុងសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជំរៅ។លោកស្រី បានស្នើរឲ្យគ្រូបង្រៀនទាំងឡាយ ត្រូវក្ដាប់ជាប់ព័ត៌មានជានិច្ច ផ្លាស់ប្ដូរបទពិសោធន៍ សហប្រតិបតិ្តការអន្តរជាតិនិង បើក ទូលាយការស្រាវជ្រាវតាមទិសដៅពិតជាក់ស្ដែងដើម្បីរាល់ផលិតផលស្រាវ ជ្រាវអាច យកមកអនុវត្តបាន។ចំពោះនិស្សិតត្រូវខំប្រឹងប្រែងទទួលបានលក្ខណ វិនិច្ឆ័យចំនួន៥ នាពេលបញ្ចប់ការសិក្សា នោះគឺទ្រឹស្ដីល្អ ភាសាបរទេសល្អ សមត្ថ ភាព អនុវត្តល្អ របៀបធ្វើការឧស្សាហកម្ម និងមានចរិតលក្ខណៈច្នៃប្រឌិតក្នុង ការងារ៕
Related






