អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីប្រេស៊ីល
16/05/2015 08:31
(VOVworld) - នាថ្ងៃទី១៥ ឧសភា នៅវិមានប្រធានាធិ បតី Planalto នៅរដ្ឋធានី Brasilia ប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff បានជួបសន្ទនា ជាមួយអនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ក្នុង ឱកាសអញ្ជើញ ចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកនៅទីក្រុង Sao Paulo។

(VOVworld) - នាថ្ងៃទី១៥ ឧសភា នៅវិមានប្រធានាធិបតី Planalto នៅរដ្ឋធានី Brasilia ប្រធានាធិបតីប្រេស៊ីលលោកស្រី Dilma Rousseff បានជួបសន្ទនា ជាមួយអនុប្រធាន រដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំពូល នារីទូទាំងពិភពលោកនៅទីក្រុង Sao Paulo។លោកស្រី Dilma Rousseff បានអះអាង ថា ប្រេស៊ីលគោរពកិត្យានុភាពដែលកាន់តែខ្ពស់ពី១ថ្ងៃទៅ១ថ្ងៃរបស់វៀតណាមនៅ តំបន់និងលើពិភពលោក ព្រមទាំងមានគោល បំណងថា បន្តបង្កើនទំនាក់ទំនងដៃ គូលើគ្រប់វិស័យដែលប្រទេសទាំង២បាន បង្កើតកាលពីឆ្នាំ២០០៧ ខំប្រឹងប្រែង ដម្លើងតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល បាន១០ពាន់លានដុល្លាអាមេរិកនា ឆ្នាំ២០២០។ ក្នុងឱកាសនេះដែរ លោកស្រី Dilma Rousseff បានអះអាងថា នឹងរៀបចំផែនការមក បំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ២០១៥ដើម្បីសំដែងការគោរពរាប់អាន ដោយផ្ទាល់ចំពោះថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម។ រីឯខ្លួនវិញ លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា វៀតណាម មានគោលបំណងបន្តពង្រីកថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យដើម្បីផល ប្រយោជន៍ដូចគ្នាជាមួយប្រេស៊ីល។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំង២រូបក៏បានផ្លាស់ប្ដូរអំពីបញ្ហាតំបន់និងអន្តរជាតិដែល ភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។លោកស្រីប្រធានាធិបតី Dilma Rousseff បាន សំដែងការគាំទ្រការផ្ដួចផ្ដើមគំនិតរបស់វៀតណាមក្នុងការដោះស្រាយជំលោះ នានាអំពីអធិតបតេយ្យ ភាពដោយសន្តិវិធីនិងឈរលើមូលដ្ឋានគោរពច្បាប់អន្តរ ជាតិ៕
Related






