អនុប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកលើកទី២៥
15/05/2015 10:06
(VOVworld) - ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ឧសភា អនុ ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួម សន្និ សីទកំពូលនារីទូទាំងពិភពលោកលើកទី២៥ នៅ ទីក្រុង Sao Paulo របស់ ប្រទេសប្រេស៊ីល។

(VOVworld) - ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូល នារីទូទាំងពិភពលោកលើកទី២៥ នៅទីក្រុង Sao Paulo របស់ ប្រទេសប្រេស៊ីល។ ថ្លែងមតិនៅពិធីបើកនិងសន្និសីទកាសែត លោកស្រី Nguyen Thi Doan បានអះអាង ថា សន្និសីទនេះបានក្លាយទៅជាស្ពានតភ្ជាប់ដ៏ជាក់ស្ដែង១ រវាងរដ្ឋនិងអង្គភាព អាជីវកម្ម សំដៅជំរុញការផ្ដើមគំនិតសហប្រតិបតិ្តការសេដ្ឋកិច្ចនានា ជាពិសេស គឺលើកទឹកចិត្តតួនាទីនិងការរួមវិភាគទានរបស់អាជីវករជានារី ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជាតិក៏ដូចជាសេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ។ ប្រធានសន្និសីទកំពូលនារីទូទាំងពិភពលោកប្រគល់ជូនអនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (ខាងស្វាំ) រង្វាន់ថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោកដើម្បីការខំប្រឹងប្រែងលលើកកំពស់ សិទ្ធិអំណាចសំរាប់នារី (រូបថត៖TTXVN) ក្នុងឱកាសនេះដែរ លោកស្រីអនុប្រធានរដ្ឋ ក៏បានលើកត្រដែតរាល់សមិទ្ធិសំ ខាន់ៗ របស់វៀតណាមក្នុងការធានាសមភាពភេទ លើកកំពស់តួនាទីនិងពង្រីក សមត្ថភាពច្នៃប្រឌិតរបស់នារី។លោកស្រីបានអំពាវនាវឲ្យសន្និសីទរួមដៃរៃអង្គាស ជួយជ្រោមជ្រែងនារីនេប៉ាល់ ដែលរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយ ដីកន្លងទៅ។ នាថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ Nguyen Thi Doan បានជួបសន្ទនាជាមួយ ប្រធានគណៈបក្សកុម្មុយនិស្តប្រេស៊ីលលោក Renato Rabelo និងអភិបាលទីក្រុង Sao Paulo លោក Fernando Haddad។នៅបណ្ដាជំនួបនេះ លោកស្រី Nguyen Thi Doan បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមមានគោលបំណងបន្តបង្កើន ទំនាក់ទំនងសហប្រតិបតិ្តការជាមួយគណៈបក្សកុម្មុយនិស្តប្រេស៊ីល ព្រមទាំង វៀតណាមមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយ ប្រេស៊ីលនិយាយរួមនិងជាមួយទីក្រុង Sao Paulo និយាយដោយឡែកផងដែរ៕
Related






