អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាកម្ពុជាមកទស្សនកិច្ចវៀ
25/10/2012 02:47
(TTXVN)- ទទួលសេចក្តីអញ្ជើញរបស់សមាគមមិត្ត ភាពវៀតណាម-កម្ពុជា គណៈប្រតិភូចំនួន១០នាក់ ជាពលរដ្ឋកម្ពុជាដែលមានគុណបំណាចជួយឧបត្ថម្ភ កងទ័ព ស្មគ្រចិត្តវៀតណាមក្នុងរយៈពេលបំពេញភារកិច្ចនៅកម្ពុជា ដឹកនាំដោយ
(TTXVN)- ទទួលសេចក្តីអញ្ជើញរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា គណៈ ប្រតិភូចំនួន១០នាក់ ជាពលរដ្ឋកម្ពុជាដែលមានគុណបំណាចជួយឧបត្ថម្ភកងទ័ព ស្មគ្រចិត្តវៀតណាមក្នុងរយៈពេលបំពេញភារកិច្ចនៅកម្ពុជា ដឹកនាំដោយ លោក លីមឆៃ ជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២២ដល់ ថ្ងៃទី២៨ តុលាឆ្នាំ២០១២។ នាថ្ងៃទី២៣តុលា នៅទីក្រុងហាណូយ អនុប្រធាន អចិន្ត្រៃយ៌ សម្ព័ន្ធសមាគមន៌បណ្តាអង្គការមិត្តភាពវៀតណាម Nguyen Van Kien បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូ។ នៅទីនេះលោក លីមឆៃ ចាត់ទុកថា ក្នុងរយៈ ពេលខាងមុខ បណ្តាអង្គការមិត្តភាពប្រជាជននៃប្រទេសទាំងពីរគប្បី បង្កើនអប់រំការ ឲ្យជំនាន់វ័យក្មេងរបស់ប្រទេសទាំងពីរយល់ដឹង និងពង្រីកប្រវត្តិ សាស្រ្តជាប្រពៃណីសមាគ្គីភាពមិត្តភាពរវាងវៀតណាមនិងកម្ពុជា។ទន្ទឹមនឹងការ ងារឃោសនា ការងារជួយឧបត្ថម្ភនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមក៏ ត្រូវបានពង្រីកសំដៅរួមចំណែកជាក់ស្តែងក្នុងការផ្សារភ្ជាប់មនោសញ្ចេតនាជិត ស្និទ្ធរវាងប្រជាជនកម្ពុជានិងវៀតណាម៕
Related





