អនុរដ្ឋមន្ត្រីទី១ក្រសួងការបរទេសអាមេរិកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម
19/05/2015 10:37
(VOVworld) - នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្ត្រីការបទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយលោក Antony Blinken។

(VOVworld) - នៅជំនួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីទី១ក្រសួងការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី១៨ ឧសភា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថាក្នុងសម័យប្រជុំខាងមុខនេះ រដ្ឋសភាវៀតណាម នឹងអនុម័តលើច្បាប់សំខាន់ៗមួយចំនួនក្រោយពីរដ្ឋធម្មនុញ្ញត្រូវបាន អនុវត្ត។ច្បាប់ ទាំងឡាយដែលទាក់ទិនដល់ការធានាសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់មនុស្ស នឹងត្រូវបានអនុវត្តយ៉ាងឆាប់ៗដើម្បីបំរើជីវភាពរស់នៅ។លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិក ហើយជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ជាន់ខ្ពស់រវាងប្រទេសទាំង២។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងអនុរដ្ឋមន្រ្តីទី១ក្រសួងការបរទេសអាមេរិកលោក Antony Blinken (រូបថត៖VGP) នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបទេសវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយលោក Antony Blinken។ភាគីទាំង២បានឯកភាព ថា នឹងបន្តសហការយ៉ាងស្អិតរមួតក្នុងការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវ រីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត។លោក Pham Binh Minh បាន អះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញារបស់វៀតណាមចំពោះកិច្ចព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក (TPP) ព្រមទាំងសំដែងគោលបំណងថាដំណើរការចរចារលើកិច្ច ព្រមព្រៀងនេះនឹងប្រព្រឹត្តទៅដោយភាពងាយស្រួលនិងបានសំរេចត្រឹមត្រូវ តាមផែនការ។រីឯខ្លួនវិញ លោក Antony Blinken បានអះអាងថា អាមេរិកគាំទ្រ ការដោះ ស្រាយជំលោះនានានៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈរ លើច្បាប់អន្តរ ជាតិ។ ក៏ក្នុងថ្ងៃទី១៨ ឧសភា រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ Tran Dai Quang បានទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ផងដែរ៕
Related
More




