VOV WorldVOV World
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់
28/10/2016 10:09
(VOVworld)-ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦តុលាឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួង ការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញ
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់
ក្រុមការងាររបស់វៀតណាមបានទៅជួបសម្តែងការគួរសមនាយករដ្ឋមន្តីបុរីវ៉ាទីកង់ (VOVworld)-ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦តុលាឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រ សួងការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទៅទស្សនាបុរីវ៉ាទីកង់ និង រួមជាមួយសមភាគីនៃវិមានវ៉ាទីកង់ លោក Antoine Camilleri ធ្វើជាសហអធិបតី កិច្ចប្រជុំវង់ទី៦នៃក្រុមការងារចម្រុះវៀតណាម-វ៉ាទីកង់។ នៅក្នុងកិច្ចប្រជុំនេះ លោក Bui Thanh Son បានអះអាងថា បក្សនិងរដ្ឋវៀតណាមមុនក៏ដូចជាក្រោយ អនុវត្ត ប្រព័ន្ធច្បាប់ គោលនយោបាយគោរពនិងការពារសេរីភាពសាសនារបស់ប្រ ជាជនដោយឥតឈប់ឈរ។លោក Bui Thanh Son ក៏បានស្នើឲ្យបុរីវ៉ាទីកង់ក៏ដូចជា បេសកជនពិសេសមិនអចិន្ត្រៃយ៍របស់បុរីឲ្យផ្តោតការយកចិត្តទុកដាក់និងលើកទឹក ចិត្តសមាគមន៍សាសនា កាតូលិកវៀតណាមរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវ  ធម៌ និងរួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើទូទាំងប្រទេស ក៏ដូចជានៅតំបន់នីមួយៗ។         រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Antoine Camilleri បានវាយ តម្លៃខ្ពស់ចំពោះការដែលរដ្ឋអំណាចវៀតណាមបានបង្កលក្ខណៈងាយស្រួលសម្រាប់  បេសកជនពិសេសមិនអចិន្ត្រៃយ៍អនុវត្តល្អនូវដំណើរទស្សនកិច្ចការងារនៅវៀត ណាម។ លោករូបនេះបានអះអាងថា បុរីវ៉ាទីកង់ចង់ឲ្យទំនាក់ទំនងរវាងវៀតណាម ជាមួយបុរី កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃហើយសហគមន៍សាសនិកវៀត ណាមប្រតិបត្តិ ត្រឹមត្រូវតាមច្បាប់។         ក្នុងរយៈពេលស្នាក់នៅបុរីវ៉ាទីកង់ ក្រុមការងាររបស់វៀតណាមបានទៅជួប សម្តែងការគួរសមសម្តេចប៉ាប Francis នាយករដ្ឋមន្តីបុរី និងរដ្ឋមន្ត្រីការបរទេសបុរី វ៉ាទីកង់ទៀតផង៕