VOV WorldVOV World
អនុវត្តការងារត្រៀមរៀបចំការបោះឆ្នោតដើម្បីធានាបានប្រជាធិបតេយ្យនិងស្របច្បាប់
30/01/2026 08:38
(VOVWORLD) - ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាល ទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ ២០២៦-២០៣១ កំពុងត្រូវបានមូលដ្ឋាននានាអនុវត្តន៍ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងវឌ្ឍនភាពយ៉ាងម៉ឺងម៉ាត់។
អនុវត្តការងារត្រៀមរៀបចំការបោះឆ្នោតដើម្បីធានាបានប្រជាធិបតេយ្យនិងស្របច្បាប់
ក្រុមការងារលេខ ១៤ នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ត្រួតពិនិត្យការរៀបចំការបោះឆ្នោតនៅក្នុងឃុំ វ៉ាន់ឌិញ ហ័រសា អ៊ុងហ័រ និងអ៊ុងធៀន (រូបថត៖ hanoi.gov.vn) គណៈកម្មាធិការបក្សទីក្រុងហាណូយ កំពុងរៀបចំក្រុមត្រួតពិនិត្យ ការងារបោះឆ្នោតនៅតាមឃុំនានាទូទាំងទីក្រុង ដើម្បីជ្រួតជ្រាបឲ្យបានច្បាស់លាស់ អំពីខ្លឹមសារសំខាន់ៗ នៃការងារបោះឆ្នោត និងចំណុចដែលត្រូវកត់សម្គាល់នៅពេលអនុវត្តជំហាននានា តាមបទប្បញ្ញត្តិ។ គណៈកម្មាធិការបក្សទីក្រុងហាណូយ ក៏បានរំលឹកដល់មូលដ្ឋាននានាឲ្យធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាព និងស្របតាមច្បាប់។ លោក ង្វៀន តិន ផង អនុប្រធានមន្ទីរកិច្ចការផ្ទៃក្នុងទីក្រុងហូជីមិញ  (រូបថត៖ គីមឌុង/VOV-ទីក្រុងហូជីមិញ) នៅទីក្រុងហូជីមិញ ភារកិច្ចសំខាន់ៗក្នុងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅសង្កាត់ ឃុំ និងតំបន់ពិសេសចំនួន ១៦៨ ត្រូវបានបង្ហើយ។ យោងតាមលោក ង្វៀន តិន ផង អនុប្រធានមន្ទីរកិច្ចការផ្ទៃក្នុង ទីក្រុងហូជីមិញថា៖  “ការងារត្រៀមរៀបចំត្រូវបានដំណើរការតាមកាលវិភាគស្របតាមការដឹកនាំរបស់មជ្ឈិម និងបទប្បញ្ញត្តិនៃច្បាប់។ ដោយមានការចូលរួមយ៉ាងម៉ឺងម៉ាត់ពីប្រព័ន្ធនយោបាយទាំងមូល ការបោះ ឆ្នោតនៅទីក្រុងហូជីមិញនឹងធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ និងក្លាយជាពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់”។ លឿង ង្វៀន មិញ ទ្រៀត លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំការបោះ ឆ្នោតខេត្តដាក់ឡាក់  (រូបថត៖ ហឿងលី/VOV-វៀតណាមកណ្តាល) គណៈកម្មាធិការបក្សខេត្តដាក់ឡាក់ក៏កំពុងអនុវត្តភារកិច្ចសំខាន់ៗយ៉ាងសកម្មផងដែរ ដើម្បីបម្រើការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ លោក លឿង ង្វៀន មិញ ទ្រៀត លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំការបោះ ឆ្នោតខេត្តដាក់ឡាក់ បានកត់សម្គាល់ថា៖ ចាំបាច់ត្រូវបង្កើនផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាជនដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនទាក់ទងនឹងការបោះឆ្នោតតាមរយៈគ្រប់ទម្រង់ទាំងអស់៕
TAG
VOV/VOVworld/អនុវត្ត/ការងារ/ត្រៀមរៀបចំ/ការបោះឆ្នោត/ធានា/ប្រជាធិបតេយ្យ/ស្របច្បាប់