VOV WorldVOV World
អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ
19/04/2017 10:07
(VOVworld) – នាថ្ងៃទី ១៨ មេសា អ.ស.ប. បានសម្តែង ការព្រួយបារម្មដ៏ជ្រាល ជ្រៅអំពីការបង្អត់អាហារនៃបណ្ដា អ្នកទោសជាជនប៉ាឡេស្ទីនដែលកំពុងចាប់ឃុំ ខ្លួននៅ អ៊ីស្រាអែល ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អង្គការនេះ កំពុងតាមដាន រឿងហេតុនេះយ៉ាងម៉ត់ចត់។
អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ
អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ (VNA) (VOVworld) – នាថ្ងៃទី ១៨ មេសា អ.ស.ប. បានសម្តែងការព្រួយបារម្មដ៏ជ្រាល ជ្រៅអំពីការបង្អត់អាហារនៃបណ្ដាអ្នកទោសជាជនប៉ាឡេស្ទីនដែលកំពុងចាប់ឃុំ ខ្លួននៅអ៊ីស្រាអែល ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អង្គការនេះកំពុងតាមដាន រឿងហេតុនេះយ៉ាងម៉ត់ចត់។ អ្នកនាំពាក្យរបស់ អ.ស.ប. លោក Stephane Dujarric បានលើកច្បាស់ថា៖ មានគោលការណ៍ថា នៅទីកន្លែងណាក៏ដោយ​ អ្នកទោសត្រូវ ប្រព្រឹត្តប្រកបដោយមនុស្សធម៌។ លោក Dujarric ក៏ដាស់តឿន​ភាគី ទាក់ទិននា នាទប់ស្កាត់ការប៉ះទង្គិចនៅតំបន់ត្រើយខាងលិចដែលទាក់ទិនដល់​ កុដកម្ម បង្អត់អាហារនេះ។​ តាមផែនការ ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប. នឹងរៀបចំ  កិច្ចប្រជុំអំពីជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាថ្ងៃទី ២០ មេសា ខាងមុខ៕