អ.ស.ប. ជ្រើសរើសថ្ងៃទី ២៩ មិថុនា ធ្វើជាទិវាបណ្ដាប្រទេសត្រូពិច
15/06/2016 10:15
(VOVworld) - នាថ្ងៃទី ១៤ មិថុនា មហាសន្និបាត អ.ស.ប. បានសម្រេចជ្រើសរើសថ្ងៃទី ២៩ មិថុនារៀលរាល់ឆ្នាធ្វើជា ទិវាបណ្ដាប្រទេសត្រូពិច។

អ.ស.ប. ជ្រើសរើសថ្ងៃទី ២៩ មិថុនា ធ្វើជាទិវាបណ្ដាប្រទេសត្រូពិច (Image: VNA) (VOVworld) - នាថ្ងៃទី ១៤ មិថុនា មហាសន្និបាត អ.ស.ប. បានសម្រេចជ្រើស រើសថ្ងៃទី ២៩ មិថុនារៀលរាល់ឆ្នាធ្វើជាទិវាបណ្ដាប្រទេសត្រូពិច។ តាមសេចក្តី សម្រេចចិត្តដែលត្រូវបានអនុម័តមហាសន្និបាត អ.ស.ប. បានទទួលស្គាល់ថា៖ បណ្ដាប្រទេសត្រូពិចបានអភិវឌ្ឍន៍យ៉ាងខ្លាំងប៉ុន្តែនៅប្រឈមមុខនឹងការសាក ល្បងដែលទាមទាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទាក់ទិនដល់ សន្ទស្សន៍អភិវឌ្ឍន៍សំដៅឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព។ សេចក្តីសម្រេចចិត្ត ក៏បានលើកច្បាស់ថា៖ ប្រទេសត្រូពិចនានាស្រុបយក ៤០% នៃផ្ទៃផែនដី និង ៨០% ជីវចំរុះរួមជាមួយភាពសម្បូរបែបខាងភាសានិង វប្បធម៌។ ដោយហេតុនេះ សេចក្តីសម្រេចចិត្តស្នើរឲ្យប្រទេសជាសមាជិកទាំងអស់ប្រតិបត្តិតាមឯកសារ នេះឲ្យបានសមស្របនឹងអាទិភាពនៃប្រទេសនិមួយៗ សំដៅបង្កើនចំណះដឹង អំពីប្រទេសត្រូពិកនិងការសាកល្បងនាបច្ចុប្បន្ន៕
Related






