VOV WorldVOV World
អ.ស.ប. ផ្តល់អាទិភាពជំរុញបណ្ដាគោលដៅអភិវឌ្ឍនិរន្តភាពក្នុងឆ្នាំ ២០១៦
15/01/2016 10:20
(VOVworld) – ឆ្នាំ ២០១៦ គឺជាឆ្នាំដែលសេចក្តីសម្រេច មានលក្ខណៈ របត់ថ្មីស្តីពីបញ្ហាអភិវឌ្ឍន៍និរន្តភាពត្រូវ បានអនុវត្តដោយគ្រប់គ្រាន់និងឆាប់រហ័ស។
អ.ស.ប. ផ្តល់អាទិភាពជំរុញបណ្ដាគោលដៅអភិវឌ្ឍនិរន្តភាពក្នុងឆ្នាំ ២០១៦
អ.ស.ប. ផ្តល់អាទិភាពជំរុញបណ្ដាគោលដៅអភិវឌ្ឍនិរន្តភាពក្នុងឆ្នាំ ២០១៦ (Image: VNA) (VOVworld) – ឆ្នាំ ២០១៦ គឺជាឆ្នាំដែលសេចក្តីសម្រេចមានលក្ខណៈ របត់ថ្មីស្តីពី បញ្ហាអភិវឌ្ឍន៍និរន្តភាពត្រូវបានអនុវត្តដោយគ្រប់គ្រាន់និងឆាប់រហ័ស។ នេះគឺជា សេចក្តីថ្លែងការរបស់អគ្គលេខាធិការ អ.ស.ប. លោក   Ban Ki-Moon  នៅសន្និសីទ កាសែតប្រកាសទិសដៅភារកិច្ចរបស់ អ.ស.ប. នាឆ្នាំ ២០១៦។ នៅ បទសន្ទរៈក ថាបើកសន្និសីទកាសែត លោក Ban Ki-Moon  បានសង្កត់ធ្ងន់ថា៖ ប្រសិនបើឆ្នាំ ២០១៥ គឺជាឆ្នាំបំផុសយុទ្ធនាការធ្វើសកម្មភាពដើម្បីគោលដៅអភិវឌ្ឍនិរន្តភាព (SDG) លើពិភពលោកទាំងមូល នោះគឺនាឆ្នាំ ២០១៦ ត្រូវជាឆ្នាំដែលប្រទេស និមួយៗខំប្រឹងប្រែងអនុវត្ត SDG។ ស្តីពីបញ្ហាសន្តិសុខនិងសន្តិភាព អគ្គលេខា ធិការបានអំពាវនាវសហគមន៍អន្តរជាតិបញ្ចប់រាល់ជំលោះដោយសារការបំ បែកបំបាករវាងប្រទេសនានាលើពិភពលោកព្រមទាំងខំប្រឹងប្រែងថែមទៀត ដើម្បីការពារប្រជាពលរដ្ឋងាយរងគ្រោះដោយសារជំលោះ។ ស្តីពីបញ្ហាជន អន្តោប្រវេសន៍ដោយសង្គ្រាមនិងអសន្នរោគ លោក Ban Ki-Moon  បានរំលឹក ឡើងវិញថា៖ ចំនួនជនអន្តោប្រវេសន៍ដែលកំពុងហូរទៅអឺរ៉ុបមានមិនដល់ ២%  នៃជនចំណាកស្រុកនិងជនអនថាចំនួន ៦០ លាននាក់លើសកលលោកតែ ប៉ុណ្ណោះ ព្រមទាំងលោក​អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភជន ចំណាកស្រុក។ លោក Ban Ki-Moon   ក៏បានព្រមានស្តីពីគ្រោះមហន្តរាយ ដោយអាវុធនុយក្លេអ៊ែរផងដែរ។ លោកព្រមានប្រទេសនានាគប្បីគុំប្រកាន់ គោលជំហរកម្មសិទ្ធិអវុធនុយក្លេអ៊ែរដើម្បីធានាសន្តិសុខ ជាតិទេ៕