VOV WorldVOV World
អ.ស.ប. បង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្កាប្រឆាំងនឹងវីរុស Zika
07/05/2016 08:36
(VOVworld) – នាថ្ងៃទី ៦ ឧសភា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានប្រកាសបង្កើតមូលនិធិគ្រប់គ្រង ពហុដៃគូបង្ការប្រឆាំងនឹងវីរុស Zika (MPTF) សំដៅផ្តល់ ប្រភពហិរញ្ញវត្ថុក្នុងការបង្កាប្រឆាំងវីរុសគ្រោះថ្នាក់នេះ។
អ.ស.ប. បង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្កាប្រឆាំងនឹងវីរុស Zika
អ.ស.ប. បង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្កាប្រឆាំងនឹងវីរុស Zika (Image: VNA) (VOVworld) – នាថ្ងៃទី ៦ ឧសភា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានប្រកាសបង្កើតមូលនិធិគ្រប់គ្រងពហុដៃគូបង្ការប្រឆាំងនឹងវីរុស Zika (MPTF) សំដៅផ្តល់ប្រភពហិរញ្ញវត្ថុក្នុងការបង្កាប្រឆាំងវីរុសគ្រោះថ្នាក់នេះ។ មូលនិធិ MPTF នឹងផ្តល់នូវគ្រឹះស្ថានសមស្របនិងទាន់ពេលវេលាសំដៅជួយឧបត្ថម្ភជា អតិបរិមា សំរាប់សកម្មភាពបង្កប្រឆាំងនឹងវីរុស Zika ដែល អ.ស.ប. សហការជាមួយបណ្ដា ដៃគូ។ MPTF នឹងជួយឧបត្ថម្ភផ្ទាល់សំរាប់វិធានការដែលស្ថិតក្នុងក្របខ័ណ្ឌទប់ ទល់យុទ្ធសាស្ត្រ  Zika ដែលអង្គការសុខភាពពិភពលោក (WHO) ទើបនឹងនាំចេញ នាពេលថ្មីៗនេះ។ គណៈកម្មាធិការពិគ្រោះយោបល់នឹងទទួលខុសត្រូវការងារបែង ចែកប្រភពទុនសំរាប់សកម្មភាពនៃមូលនិធិនេះ៕