VOV WorldVOV World
អ.ស.ប. អំពាវនាវអនុម័តលើសន្ធិសញ្ញាពិភពលោកស្តីពីជនអន្តោប្រវេសន៍
10/05/2016 08:39
(VOVworld) – ក្នុងរបាយការណ៍មួយនៅមហាសន្និបាត អ.ស.ប. នាពេលថ្មីៗនេះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ ប្រទេសជា សមាជិក អ.ស.ប. នានាគប្បីដោះស្រាយមូលហេតុស្នូលដែលនាំទៅ ដល់ស្ថាន ភាពភៀសខ្លួនធំនាបច្ចុប្បន្នការពារជនភៀស ខ្លួនដែលកំពុងជាប់គាំងនៅតំបន់ខ្សែ ព្រំដែន រាំងស្កាត់ ស្ថានភាពប្រកាន់ជាតិសាសន៍ចំពោះជនភៀសខ្លួន ព្រម ទាំង បង្កលក្ខណៈងាយស្រួលដើម្បីគេអាចសម្របខ្លួនជាមួយ សហគមន៍ថ្មី។
អ.ស.ប. អំពាវនាវអនុម័តលើសន្ធិសញ្ញាពិភពលោកស្តីពីជនអន្តោប្រវេសន៍
អ.ស.ប. អំពាវនាវអនុម័តលើសន្ធិសញ្ញាពិភពលោកស្តីពីជនអន្តោប្រវេសន៍ (Image: VNA) (VOVworld) – ក្នុងរបាយការណ៍មួយនៅមហាសន្និបាត អ.ស.ប. នាពេលថ្មីៗនេះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ ប្រទេសជា សមាជិក អ.ស.ប. នានាគប្បីដោះស្រាយមូលហេតុស្នូលដែលនាំទៅដល់ស្ថានភាព ភៀសខ្លួនធំនាបច្ចុប្បន្នការពារជនភៀសខ្លួនដែលកំពុងជាប់គាំងនៅតំបន់ខ្សែ  ព្រំដែន រាំងស្កាត់ស្ថានភាពប្រកាន់ជាតិសាសន៍ចំពោះជនភៀសខ្លួន ព្រមទាំង បង្កលក្ខណៈងាយស្រួលដើម្បីគេអាចសម្របខ្លួនជាមួយសហគមន៍ថ្មី។ លោកក៏ បានអំពាវនាវឲ្យប្រទេសនិមួយៗពិនិត្យមើលកសាងក្របខ័ណ្ឌសហប្រតិបត្តិការ អន្តរជាតិមួយដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួនក្រោមរូបសណ្ឋានកិច្ចព្រម ព្រៀងសកលសំដៅធានាសុវត្ថិភាពនិងសណ្តាប់ធ្នាប់ដំណើរការអន្តោប្រវេសន៍។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងពោលខាងលើនឹងត្រូវបានអនុម័តនៅសន្និសីទ អន្តររដ្ឋាភិបាលស្តីពីបញ្ហាអន្តោប្រវេសន៍ដែលគ្រោងនឹងរៀបចំឡើងនាឆ្នាំ ២០១៨  ខាងមុខ។ សន្និសីទជាន់ខ្ពស់មហាសន្និបាត អ.ស.ប. ស្តីពីបញ្ហាជនអន្តោប្រវេស  ន៍និងជនភៀសខ្លួនដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០១៦ នឹងជា  ឱកាសពិសេសដើម្បីបណ្ដាថ្នាក់ដឹកនាំលើពិភពលោកពង្រឹងនិងអនុវត្ត​ក្របខ័ណ្ឌ ដែលបានដាកចេញ ក៏ដូចជា ឯកភាពដំណោះស្រាយថ្មី ផងដែរ៕