VOV WorldVOV World
អ.ស.ប. រំលឹកខួបអនុស្សារវរីយ៍ទិវាមហាសាគរពិភពលោក
09/06/2016 10:02
(VOVworld) – ក្នុងសារដែលត្រូវបានផ្ញើរនៅពិធីរំលឹកខួប អនុស្សារវរីយ៍ទិវាមហាសាគរ ពិភពលោកឆ្នាំ ២០១៦ បាន ប្រព្រឹត្តទៅនាថ្ងៃទី ៨ មិថុនា នៅទីក្រុង New York អាមេរិក អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានអំពាវនាវឲ្យប្រទេសនានាធ្វើសកម្មភាព ដ៏ត្រឹមត្រូវ ដើម្បីការពារភាពស្រសបំព្រងក្នុងមហាសាគរនាអនាគត។
អ.ស.ប. រំលឹកខួបអនុស្សារវរីយ៍ទិវាមហាសាគរពិភពលោក
អ.ស.ប. រំលឹកខួបអនុស្សារវរីយ៍ទិវាមហាសាគរពិភពលោក (Image: VNA) (VOVworld) – ក្នុងសារដែលត្រូវបានផ្ញើរនៅពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាមហាសាគរ  ពិភពលោកឆ្នាំ ២០១៦ បានប្រព្រឹត្តទៅនាថ្ងៃទី ៨ មិថុនា នៅទីក្រុង New York   អាមេរិក អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានអំពាវនាវឲ្យប្រទេសនា នាធ្វើសកម្មភាព ដ៏ត្រឹមត្រូវដើម្បីការពារភាពស្រសបំព្រងក្នុងមហាសាគរនាអនាគត។ លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ ដើម្បីធានាភាពស្អាតរបស់មហាសាគរ ប្រការសំខាន់គឺយើង គប្បីយល់ច្បាស់អំពីស្ថានភាពនាបច្ចុប្បន្ននៃសមុទ្រសកម្មភាព បំព្រងរបស់មនុស្សលោកនិងការជះ ឥទ្ធិពលដោយបំរ៉ែបំរួលអាកាសធាតុចំពោះ មហាសាគរ។ នៅពិធីនេះ លោកស្រី Irina Bokova អគ្គនាយិការ UNESCO បានឲ្យ ដឹងថា៖  ឆ្នាំ ២០១៦ គឺជាឆ្នាំដែលពិភពលោកចាប់ ផ្តើមអនុវត្តបណ្ដាកិច្ចសន្យា ដែលត្រូវបាននាំចេញរបៀបវារៈអំពីការអភិវឌ្ឍន៍និរន្តរភាពនាឆ្នាំ ២០៣០ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ។ លោកស្រីបានសង្កត់ ធ្ងន់ទៀតថា៖ ទោះបីជាសកម្មភាពរបស់មនុស្សលោកកំពុងជះឥទ្ធិពលកាន់តែ ធ្ងន់ធ្ងរទៅលើ បរិស្ថានសមុទ្រក្តី ប៉ុន្តែ បណ្ដាមហាសាគរនៅដើរតួនាទីសំខាន់ ក្នុងការជួយឧបត្ថម្ភប្រទេស នានាអនុវត្តគោលដៅកាត់​បន្ថយភាពក្រីក្រ៕