VOV WorldVOV World
អ.ស.បជំរុញការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង
04/09/2016 08:37
(VOVworld) - នាថ្ងៃទី២​ កញ្ញា ក្រុមការងានៃក្រុម ប្រឹក្សាសន្តិសុខអ.ស.ប ដឹកនាំដោយឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅអ.ស.បលោកស្រី Samantha Power បានទៅកាន់រដ្ឋធានី Juba ប្រទេសស៊ូដង់ខាងត្បូង ដើម្បីជំរុញការបញ្ជូនទាហានបន្ថែម៤ពាន់នាក់សំរាប់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសនេះ។
អ.ស.បជំរុញការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.បលោកស្រី Samantha Power (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី២​ កញ្ញា ក្រុមការងានៃក្រុមប្រឹក្សាសន្តិសុខអ.ស.បដឹកនាំ  ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.បលោកស្រី Samantha Power បានទៅ កាន់រដ្ឋធានី Juba ប្រទេសស៊ូដង់ខាងត្បូងដើម្បីជំរុញការបញ្ជូនទាហានបន្ថែម៤ ពាន់នាក់សំរាប់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសនេះ។ក្រៅពីនោះ ក្រុមការងារ នេះក៏បានជំរុញសកម្មភាពជួយសង្គ្រោះមនុស្សធម៌ បញ្ហាជនភៀស ខ្លួននិងឆ្ពោះ ទៅបង្កើតតុលាការអន្តរជាតិដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រឆាំង មនុស្សលោកនិង បទល្មើសសង្គ្រាមក្នុងរយៈពេល២ឆ្នាំប្រព្រឹត្តទៅសង្គ្រាមស៊ីវិលនៅប្រទេស អាហ្វ្រិកពោរពេញទៅដោយអស្ថិរភាពនេះផងដែរ៕