VOV WorldVOV World
អ.ស.បកំណត់ពេលវេលាចំពោះកិច្ចប្រជុំបន្ទាន់អំពីស.ប.បកូរ៉េ
07/03/2017 10:25
(VOVworld) - នាថ្ងៃទី៧ មិនា ក្រុមបេសកកម្មអាមេរិក ប្រចាំនៅអ.ស.បឲ្យដឹងថា​ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីករណី បាញ់បង្ហោះកាំជ្រួចមួយថ្ងៃមុននោះរបស់ស.ប.បកូរ៉េ។
អ.ស.បកំណត់ពេលវេលាចំពោះកិច្ចប្រជុំបន្ទាន់អំពីស.ប.បកូរ៉េ
ការសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី៧ មិនា ក្រុមបេសកកម្មអាមេរិកប្រចាំនៅអ.ស.បឲ្យដឹងថា​ ក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីករណីបាញ់ បង្ហោះកាំជ្រួចមួយថ្ងៃមុននោះរបស់ស.ប.បកូរ៉េ។កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅ នាវេលាម៉ោង១០ព្រឹកថ្ងៃទី៧ មិនា តាមម៉ោងតំបន់ តាមសំណើររបស់អាមេរិក និង ជប៉ុន។ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានថ្កោលទោសសកម្មភាព ពោលខាងលើរបស់ស.ប.បកូរ៉េជាការរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខ បំបែកបំបាក់សន្តិភាពនិងស្ថិរភាពតំបន់ ព្រមទាំងអំពាវនាវឲ្យ ព្យុងយ៉ាងមិនមានសកម្មភាពបង្ករឿងហេតុដូច្នេះទៀតឡើយ។ នាថ្ងៃដដែលទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) ប្រកាសថា ការ បាញ់ សាកល្បងកាំជ្រួចនាពេលថ្មីៗនេះរបស់ប្រទេសនេះស្ថិតនៅក្នុងក្របខ័ណ្ឌ សមយុទ្ធបាញ់កាំជ្រួចមីស៊ីលសំដៅវាយប្រហារមូលដ្ឋានសឹករបស់អាមេរិកនៅ ជប៉ុន៕