អ.ស.បលើកត្រដែតតួនាទីរបស់លុបចោលគ្រោះមិនចេះអក្សរចំពោះការអភិវឌ្ឍន៍ដោយនិរន្តរភាព
08/09/2016 10:45
(VOVworld) - ក្នុងឱកាសទិវាធ្វើអក្ខរកម្មអន្តរជាតិ ថ្ងៃ ទី៨ កញ្ញា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានអំពាវនាវឲ្យរដ្ឋាភិបាលនិងដៃគូននា ប្រកៀកស្មា ដើម្បីអនុវត្តន៍គោលដៅដែលបានដាក់ចេញក្នុង របៀបវារៈស្ដីអំពីការអភិវឌ្ឍន៍ដោយនិរន្តរភាពឆ្នាំ២០៣០ នោះគឺជួយឲ្យប្រជាជលទាំងអស់លើផែនដីចេះអាន ចេះសរសេរ ព្រមទាំងកសាងសង្គមសន្តិភាពនិងសមភាព។

ប្រជាពលរដ្ឋរ៉ូម៉ានីអានសៀវភៅនៅរដ្ឋធានី Bucharest (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងឱកាសទិវាធ្វើអក្ខរកម្មអន្តរជាតិ ថ្ងៃទី៨ កញ្ញា អគ្គលេខាធិការ អ.ស.បលោក Ban Ki-moon បានអំពាវនាវឲ្យរដ្ឋាភិបាលនិងដៃគូននា ប្រកៀកស្មា ដើម្បីអនុវត្តន៍គោលដៅដែលបានដាក់ចេញក្នុងរបៀបវារៈស្ដីអំពីការអភិវឌ្ឍន៍ ដោយនិរន្តរភាពឆ្នាំ២០៣០ នោះគឺជួយឲ្យប្រជាជលទាំងអស់លើផែនដីចេះអាន ចេះសរសេរ ព្រមទាំងកសាងសង្គមសន្តិភាពនិងសមភាព។នាបច្ចុច្បន្ន លើទូទាំង ពិភពលោកមានមនុស្សពេញវ័យជាង៧៥០លាននាក់មិនចេះអក្សរ ។មានកុមារ ចំនួន២៥០លាននាក់ មិនចេះអានចេះសរសេរ ខណៈដែលកុមារនិងមនុស្សពេញ វ័យចំនួន១២៤លាន នាក់មិនបានទៅរៀនឡើយ។តាមអង្គការវប្បធម៌ វិទ្យា សាស្ត្រនិងអប់រំអ.ស.ប (UNESCO) ថា ប្រធានបទនៃទិវាធ្វើអក្ខរកម្មឆ្នាំនេះគឺ “អានអតីតកាល សរសេរ អនាគត” សំដៅរំលឹកខួបលើកទី៥០ទិវាដែលប្រទេស និងអង្គការអន្តរជាតិនានា ចាប់ផ្ដើមខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បី បង្កើនអត្រាអ្នកចេះអានចេះ សរសេរលើទូទាំងពិភពលោក៕
Related






