VOV WorldVOV World
អ.ស.បអំពាវនាវឲ្យការរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនយេម៉ែនរាប់លាននាក់
09/02/2017 08:55
(VOVworld) - នាថ្ងៃទី៨ កុម្ភៈ អ.ស.ប បានអំពាវនាវ ឲ្យមានការរៃអង្គាស់ទឹកប្រាក់ ចំនួន២ពាន់១រយលាន ដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភមនុស្សរាប់លាននាក់ ដែលកំពុងរង់ចាំជំនួយមនុស្សធម៌ជាបន្ទាន់នៅ យេម៉ែនក្នុងឆ្នាំ២០១៧ ព្រមទាំង ព្រមានថា ប្រទេសមជ្ឈឹមបូព៌ានេះនឹងត្រូវប្រឈមមុខនឹងគ្រោះទុរិ្ភក្សដ៏ធ្ងន់ធ្ងរ។
អ.ស.បអំពាវនាវឲ្យការរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនយេម៉ែនរាប់លាននាក់
សំណង់បែកបាក់ក្រោយពីការវាយប្រហារតាមជើងអាកាសនៅជាយរដ្ឋធានី Sanaa របស់យ៉េមែន (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី៨ កុម្ភៈ អ.ស.ប បានអំពាវនាវឲ្យមានការរៃអង្គាស់ទឹក ប្រាក់ចំនួន២ពាន់១រយលានដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភមនុស្សរាប់លាននាក់ ដែលកំពុងរង់ចាំជំនួយមនុស្សធម៌ជាបន្ទាន់នៅយេម៉ែនក្នុងឆ្នាំ២០១៧ ព្រមទាំង ព្រមានថា ប្រទេសមជ្ឈឹមបូព៌ានេះនឹងត្រូវប្រឈមមុខនឹងគ្រោះទុរិ្ភក្សដ៏ធ្ងន់ធ្ងរ។ក្នុង សេចក្ដីថ្លែងការណ៍មួយ ប្រធានក្រុមជួយឧបត្ថម្ភមនុស្សធម៌អ.ស.បលោក​Stephen  O’Brien សង្កត់ធ្ងន់ថា សង្គ្រាមដែលអូសបន្លាយក្នុងរយៈពេល២ឆ្នាំកន្លងទៅបាន បំផ្លេចបំផ្លាញប្រទេសយេម៉ែនហើយបណ្ដាលឲ្យប្រជាជនរាប់លាននាក់ ក្នុងនោះ មានកុមារនិងនារីជាច្រើនកុះករត្រូវរស់នៅក្នុងស្ថានភាពលំបាក។ប្រសិនបើមិន ទទួលបានជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិនោះគឺពួកគេនឹងធ្លាក់ក្នុងគ្រោះ អត់ឃ្លានក្នុងឆ្នាំ២០១៧៕