VOV WorldVOV World
អ.ស.បអំពាវនាវដោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅ Burundi
17/05/2015 09:01
(VOVworld)-ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានប្រ កាសនាថ្ងៃទី១៥ឧសភា ដោយ សម្តែងការព្រួយបារម្ភ អំពីស្ថានភាពអស្ថិរភាពដែលកំពុងប្រព្រឹត្តទៅនៅ Burundi
អ.ស.បអំពាវនាវដោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅ Burundi
ប៉ូលិស្ត Burundi យាមល្បាតតាមដងវិថី (រូបថតៈAFP/ TTXVN ) (VOVworld)-ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានប្រកាសនាថ្ងៃទី១៥ឧសភា ដោយ សម្តែងការព្រួយបារម្ភអំពីស្ថានភាពអស្ថិរភាពដែលកំពុងប្រព្រឹត្តទៅនៅ Burundi និងសង្កត់ធ្ងន់ទៅនឹងលក្ខណៈចាំបាច់នៃការរៀបចំនួបសន្ទនា និងសម្រុះសម្រួល សំដៅដោះស្រាយវិបត្តិនាសព្វថ្ងៃ។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក៏បានអំពាវនាវ ឲ្យភាគីនានានៅ Burundi អត់ធ្មត់ ពុំដំណើរការរាល់ការវាយប្រហារតប់តវិញ ដោះ ស្រាយជំលោះដោយសន្តិវិធីដើម្បីផលប្រយោជន៍ល្អបំផុតរបស់ Burundi។         ដូចព័ត៌មានដែលបានជូនដំណឹងនាថ្ងៃទី១៣ឧសភាថា វរសេនីយ៍ត្រី Godefroid Niyombare ជាអ្នកត្រូវដកលែងពីដំណែងជានាយកស្ថាប័នចារកម្ម Burundi នាខែកុម្ភៈ កន្លងទៅ បានដំណើរការរដ្ឋប្រហារ។ ប៉ុន្តែការធ្វើរដ្ឋប្រហារ នេះត្រូវបរាជ័យក្រោយ រយៈពេល៤៨ម៉ោង។ នាបច្ចុប្បន្ន បណ្តាជនដែលចូល រួមការធ្វើរដ្ឋប្រហារនេះត្រូវចាប់ ឃុំខ្លួន ប៉ុន្តែ វរសេនីយ៍ត្រី Godefroid Niyombare នៅតែកំពុងលាក់ខ្លួន៕