អ.ស.បអនុម័តលើសេចក្ដីសំរេចចិត្តដែលសំណូមពរឲ្យអ៊ីស្រាអ៊ែលបញ្ចប់សកម្មភាពតាំងទីលំនៅ
24/12/2016 08:44
(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៣ ធ្នូ បានអនុម័តលើសេចក្ដីសំរេចចិត្តដោយសំណូមពរ ឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការកសាងទីប្រជុំជននៅតំបន់ ដែនដីដែលទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីន ក្រោយ ពីអាមេរិកបោះឆ្នោតស។

ទីប្រជុំជន Gilo នៅ Jerusalem ដែលត្រូវបានកសាងឡើងដោយអ៊ីស្រាអ៊ែល (រូបថត៖AFP/TTXVN) (VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៣ ធ្នូ បានអនុម័តលើសេចក្ដី សំរេចចិត្តដោយសំណូមពរឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការកសាងទីប្រជុំជននៅតំបន់ ដែនដីដែលទន្ទ្រានកាន់កាប់របស់ប៉ាឡេស្ទីន ក្រោយពីអាមេរិកបោះឆ្នោតស។ សេចក្ដីសំរេចដ៏កម្រ របស់អាមេរិកបានអនុញ្ញាតឲ្យសេចក្ដីសំរេចចិត្តនេះ ត្រូវបាន អនុម័តដោយទទួលបានសម្លេងគាំទ្រចំនួន១៤។នេះជាសេចក្ដីសំរេចចិត្តដំបូងស្ដី អំពីអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីនដែលក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័ត ក្នុងអំឡុង ៨ឆ្នាំកន្លងទៅ។នាថ្ងៃដដែល អ៊ីស្រាអ៊ែលបានឡើងសម្លេងរិះគន់ ប្រធានាធិបតី អាមេរិកលោក Barack Obama ទាក់ទិនដល់ការដែលក្រុមប្រឹក្សា សន្តិសុខអនុម័ត លើសេចក្ដីសំរេចចិត្តពោលខាងលើ៕
Related






