VOV WorldVOV World
អ.ស.បដាស់តឿនពិភពលោកមានសកម្មភាពដើម្បីសមភាពភេទ
06/03/2015 10:27
(VOVworld)-នាថ្ងៃទី៥មិនា ឧត្តមស្នងការអ.ស.ប​ ទទួលបន្ទុកសិទ្ធិមនុស្ស Zeid Ra’ad Al Husein បាន អំពាវនាវនារីលើពិភពលោកទាំងមូល
អ.ស.បដាស់តឿនពិភពលោកមានសកម្មភាពដើម្បីសមភាពភេទ
ឧត្តមស្នងការអ.ស.បទទួលបន្ទុកសិទ្ធិមនុស្ស Zeid Ra’ad Al Husein (រូបថតៈ AFP) (VOVworld)-នាថ្ងៃទី៥មិនា ឧត្តមស្នងការអ.ស.ប​ទទួលបន្ទុកសិទ្ធិមនុស្ស Zeid Ra’ad Al Husein បានអំពាវនាវនារីលើពិភពលោកទាំងមូល សកម្មចូលរួមរាល់ ការពិភាគ្សាអំពីវិធានការទប់ទល់នឹងស្ថានភាពអំពើហឹង្សា​ ការរើងអើង ដកហូត ផលប្រយោជន៍ដោយគ្រប់រូបភាព។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសាព័ត៌មាន លោក Zeid បានឲ្យដឹងថា នេះជាឆ្នាំគូសសញ្ញារបត់នៃរយៈពេល២០ឆ្នាំនៃការអនុវត្ត សេចក្តីប្រកាសនិងកម្មវិធីធ្វើសកម្មភាពប៉េកាំង ដោយហេតុនេះ ប្រទេសនានា ត្រូវក្តាប់ជាប់ឱកាសនេះ ដើម្បីឆ្ពោះទៅគោលដៅសមភាពភេទ និងលុបចោល ការរើងអើងចំពោះនារី។ លោកក៏បានដាស់តឿនពិភពលោកបង្កើននូវសកម្ម ភាពដើម្បីការពារនិងគាំទ្ររាល់ផលប្រយោជន៍របស់នារីក្នុងការទាក់ទងផ្ទាល់ ជាមួយការងារធ្វើ ថែទាំសុខភាព កែលំអរសមត្ថភាពត្រួតពិនិត្យបណ្តាសេចក្តី សម្រេចចិត្តដែលជះឥទ្ធិពលទៅលើគ្រប់ជ្រុងជ្រោយរបស់ជីវភាពរស់នៅ៕