អ.ស.បដាស់តឿនក្រុមឧទ្ទាម Houthi នៅយេម៉ែនទំលាក់អាវុធ
17/03/2017 10:32
(VOVworld) - បេសកជនពិសេសអ.ស.បទទួលបន្ទុក បញ្ហាយេម៉ែនលោក Esmail Ould Shaikh Ahmad ប្រកាស ថា កងកម្លាំងឧទ្ទាម Houthi នៅយេម៉ែន ចាំបាច់ត្រូវ បោះបង់ចោលឃ្លាំងកាំជ្រួចរបស់ខ្លួនតាមកិច្ចព្រម ព្រៀងសន្តិភាពណាក៏ដោយនៅពេលអនាគត។

កម្លាំងឧទ្ទាម Houthi នៅរដ្ឋធានី Sanaa របស់យេម៉ែន (រូបថត៖EPA/TTXVN) (VOVworld) - បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក Esmail Ould Shaikh Ahmad ប្រកាសថា កងកម្លាំងឧទ្ទាម Houthi នៅយេម៉ែន ចាំបាច់ ត្រូវបោះបង់ចោលឃ្លាំងកាំជ្រួចរបស់ខ្លួនតាមកិច្ចព្រមព្រៀងសន្តិភាពណាក៏ដោយ នៅពេលអនាគត។ឆ្លើយសម្ភាសន៍កាណាល់ទូរទស្សន៍ France 24 Arabic TV នាពេល ថ្មីៗនេះ លោក Shaikh Ahmad បានឲ្យដឹងថា Houthi បានអនុវត្តការវាយ ប្រហារដោយ កាំជ្រួចរាប់សិបលើកទៅលើដែនដីរបស់អារ៉ាប៊ីសាអូឌីតក្នុងឆ្នាំមុន ដែលបណ្ដាល ឲ្យជនស៊ីវិលនិងទាហានរាប់សិបនាក់នៃប្រទេសនេះត្រូវស្លាប់។ តាមលោករូបនេះ ថា នឹងមិនមានស្ថិរភាពយូរអង្វែងនៅយេម៉ែននោះឡើយ លុះត្រាតែឃ្លាំងកាំជ្រួច នៃកម្លាំង Houthi ត្រូវបានបំផ្លាញចោលឬផ្ទេរប្រគល់ឲ្យ ភាគីទី៣ឬគណៈកម្មាធិការ យោធាមួយ៕
Related






