VOV WorldVOV World
អ.ស.បដាស់តឿនស.ប.បកូរ៉េគោរពកាតព្វកិច្ចអន្តរជាតិ
21/03/2017 07:21
(VOVworld) - អ.ស.បនាថ្ងៃទី២០ មិនា បានដាស់តឿន ឲ្យស.ប.បកូរ៉េគោរពឲ្យបានពេញលេញនូវកាតព្វកិច្ច អន្តរជាតិក្នុងកាលៈទេសៈដែលប្រទេសនេះទើបនឹង បាន អនុវត្តការសាកល្បងម៉ាស៊ីនកាំជ្រួចប្រភេទថ្មី មួយកាលពីថ្ងៃទី១៩ មិនា កន្លង ទៅនេះ។
អ.ស.បដាស់តឿនស.ប.បកូរ៉េគោរពកាតព្វកិច្ចអន្តរជាតិ
អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអ.ស.ប លោក Farhan Haq (រូបថត៖Anadolu Agency/TTXVN) (VOVworld) - អ.ស.បនាថ្ងៃទី២០ មិនា បានដាស់តឿនឲ្យស.ប.បកូរ៉េគោរពឲ្យ បានពេញលេញនូវកាតព្វកិច្ចអន្តរជាតិក្នុងកាលៈទេសៈដែលប្រទេសនេះទើបនឹង បាន អនុវត្តការសាកល្បងម៉ាស៊ីនកាំជ្រួចប្រភេទថ្មីមួយកាលពីថ្ងៃទី១៩ មិនា កន្លង ទៅនេះ។នៅសន្និសីទកាសែតជាប្រចាំ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអ.ស.ប លោក Farhan Haq បានឲ្យដឹងថា អ.ស.បចង់ឲ្យស.ប.បកូរ៉េគោរពឲ្យបានពេញលេញ នូវសេចក្ដីសំរេចចិត្តនានាទាក់ទិនដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយប្រទេស នេះត្រូវបញ្ចប់សកម្មភាពបង្ករឿងហេតុព្រមទាំងគោរពកាតព្វកិច្ចអន្តរជាតិផងដែរ។ នាថ្ងៃដដែល ស.ប.បកូរ៉េបានរិះគន់រដ្ឋអំណាចអាមេរិកពីការដាក់សម្ពាធទៅ លើ ព្យុងយ៉ាងដោយសេចក្ដីប្រកាសមានលក្ខណៈគំរាមកំហែងរបស់រដ្ឋមន្រ្តីការ បរទេស អាមេរិកលោក Rex Tillerson។មុននោះ នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាង ត្បូង ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីកូរ៉េខាងត្បូងនោះ លោក Rex Tillerson បានប្រកាសបញ្ចប់គោលនយោបាយអត់ធ្មត់យុទ្ធសាស្ត្ររបស់ អាមេរិកចំពោះស.ប.បកូរ៉េ។តាមលោករូបនេះថា វ៉ាស៊ីនតោនកំពុងស្វែងរកវិធាន ការថ្មីសំរាប់បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយជម្រើសទាំងអស់ដែលក្នុងនោះ  មានសកម្មភាពយោធាផង នឹងត្រូវបានវ៉ាស៊ីនតោនលើកយកពិចារណា៕