VOV WorldVOV World
អ.ស.បយល់ព្រមលើផែនការអភិវឌ្ឍន៍ចីរភាព
03/08/2015 10:08
(VOVworld)-នាថ្ងៃទី២សីហា អ្នកចរចាមកពីប្រទេស ចំនួន១៩៣ ជាសមាជិក អ.ស.ប បានយល់ព្រមលើ សេចក្តីព្រាងផែនការអភិវឌ្ឍន៍ចីរភាព
អ.ស.បយល់ព្រមលើផែនការអភិវឌ្ឍន៍ចីរភាព
កិច្ចប្រជុំមួយនៃអ.ស.ប (រូបថតៈAFP/TTXVN ) (VOVworld)-នាថ្ងៃទី២សីហា អ្នកចរចាមកពីប្រទេសចំនួន១៩៣ ជាសមាជិក អ.ស.ប បានយល់ព្រមលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ចីរភាពដល់ចុងឆ្នាំ ២០៣០។ សេចក្តី ព្រាង “របៀបវារៈនៃការអភិវឌ្ឍន៍ចីរភាពដល់ឆ្នាំ២០៣០” បាន ដាក់ចេញគោលដៅ អភិវឌ្ឍន៍(SDGs) ចំនួន១៧ លើកគ្រប់វិស័យ រួមមានការ ប្រឆាំងនឹងភាពក្រីក្រ បញ្ហា សមភាពភេទ អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រយុទ្ធប្រឆាំងនឹង បំរ៉ែបំរួលកាសធាតុ និងការពារ ធនធានសមុទ្រ។ ផែនការនេះ បានអំពាវនាវ ឲ្យ រដ្ឋាភិបាល និងប្រជាជននៃប្រ ទេសនានា គោលរពនិងការពារភពផែនដី ព្រមទាំងអះអាងថា គ្រប់គ្រងល្អប្រភព ធនធានធម្មជាតិ ជាគ្រឹះស្ថានសម្រាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។  គោលដៅ ទាំងអស់នេះ នឹងជំនួសឲ្យបណ្តាគោលដៅសហសវត្សន៍ (MDGs) ដែលតាមផែន ការនឹងសម្រេច បាននាចុងឆ្នាំនេះ។ តាមផែនការ ឯកសារនេះ នឹងបានអនុម័តនៅ សន្និសីទកំពូល នៃអ.ស.បនៅក្រុងញ៉ូវយ៉ករបស់អាមេរិកនាខែកញ្ញាខាងមុខ៕