VOV WorldVOV World
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានឃុំខ្លួន
24/05/2014 09:44
(VOVworld) - តាមប្រភពព័ត៌មានរបស់កងទ័ពថៃបាន ឲ្យដឹងថា៖ នាថ្ងៃទី ២៣ ឧសភា កងទ័ពនៃប្រទេសនេះ បានឃុំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បន្ទាប់ពីលោកស្រីបានទៅបង្ហាញមុខតាម ការកោះហៅរបស់មជ្ឈដ្ឋានកាន់អំណាចយោធា។
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានឃុំខ្លួន
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានឃុំខ្លួន (Image: Vietnam+) (VOVworld) -  តាមប្រភពព័ត៌មានរបស់កងទ័ពថៃបានឲ្យដឹងថា៖ នាថ្ងៃទី ២៣ ឧសភា កងទ័ពនៃប្រទេសនេះបានឃុំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បន្ទាប់ពីលោកស្រីបានទៅបង្ហាញមុខតាមការកោះហៅរបស់មជ្ឈដ្ឋានកាន់អំណាច យោធា។ ក្រោយពីការធ្វើពលប្រហារនាថ្ងៃទី ២២ ឧសភា រដ្ឋអំណាចយោធាបានកោះ ហៅមុខសញ្ញាជាន់ខ្ពស់ក្នុងរដ្ឋាភិបាលនិងភាគីប្រឆាំងនៅថៃចំនួន ១ រយនាក់ទៅ បង្ហាញមុខ។ កងទ័ពថៃបានពន្យល់ថា៖ សកម្មភាពនេះគឺសំដៅការពារជីវភាពរស់ នៅរបស់ប្រជាជនទប់ស្កាត់ជំលោះឡើងជណ្តើរនិងស្តារស្ថិរភាពក្នុងប្រទេសថៃឡើង វិញ។ តាមប្រភពព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា៖ លោកស្រី Yingluck កំពុងជាប់ឃុំខ្លួននៅខេត្ត Saraburi ភាគខាងជើងរាជធានីបាងកក។ អគ្គលេខាធិការ គណៈបក្ស Pue Thai  និងប្រធានភាគីប្រឆាំង លោក Suthep Thaugsuban និងថ្នាក់ ដឹកនាំមួយចំនួននៃចលនាអាវក្រហមក៏ត្រូវបានជាប់ឃុំខ្លួនផងដែរ៕