VOV WorldVOV World
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ថ្លែងការសុំទោសចំពោះប្រជាជន
21/03/2017 10:11
(VOVworld) - នៅពេលបង្ហាញខ្លួននៅការិយាល័យ រដ្ឋអាជ្ញាមជ្ឈមណ្ឌលខ័ណ្ឌសេអ៊ូល នាព្រឹកថ្ងៃទី២១ មិនា ប្រធានាធិបតីត្រូវទម្លាក់ពីតំណែងរបស់កូរ៉េខាង ត្បូង លោកស្រី Park Geun-hye បានថ្លែងការសុំទោស ចំពោះសាធារណៈជន ស្ដីអំពី ការជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវខាងនយោបាយដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឆាកនយោបាយប្រទេសនេះ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ថ្លែងការសុំទោសចំពោះប្រជាជន
ប្រធានាធិបតីត្រូវទម្លាក់ពីតំណែងរបស់កូរ៉េខាងត្បូង លោកស្រី Park Geun-hye (រូបថត៖Yonhap) (VOVworld) - នៅពេលបង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញាមជ្ឈមណ្ឌលខ័ណ្ឌ សេអ៊ូល នាព្រឹកថ្ងៃទី២១ មិនា ប្រធានាធិបតីត្រូវទម្លាក់ពីតំណែងរបស់កូរ៉េខាងត្បូង លោកស្រី Park Geun-hye បានថ្លែងការសុំទោសចំពោះសាធារណៈជន ស្ដីអំពីការ ជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវខាងនយោបាយដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើឆាកនយោបាយប្រទេសនេះ។ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកយកព័ត៌មាន  លោកស្រី Park ឲ្យដឹងថា លោកស្រីខ្មាស់គេណាស់ចំពោះមុខប្រជាជនកូរ៉េខាង ត្បូង ព្រមទាំងសន្យាថា នឹងសហការជាមួយអ្នកស៊ើបអង្កេតយ៉ាងទៀង ត្រង់។ មុននោះ លោកស្រី Park ជានិច្ចកាលប្រឆាំងជំទាស់ការស៊ើបអង្កេត ហើយមិន ចូលរួមសវនាការណាមួយនៅតុលាការរដ្ឋធម្មនុញ្ញឡើយ។ប៉ុន្តែ ចាប់ពីថ្ងៃទី១០ មិនា មក តុលាការរដ្ឋធម្មនុញ្ញបានចេញសាលក្រមដកហូតតំណែងប្រធានាធិបតី លោកស្រីរូបនេះ៕