VOV WorldVOV World
អ៊ុយក្រែន៖ កើតឡើងការបាញ់កាំភ្លើងតម្រង់ទៅលើអ្នកសង្កេតការណ៍ OSCE នៅតំបន់ភាគខាងកើត
18/01/2016 09:42
(VOVworld) - អ្នកសង្កេតការណ៍របស់អង្គការសន្តិសុខ និងសហប្រតិបតិ្តការអឺរ៉ុប(OSCE) នាថ្ងៃទី១៧ មករា​ បានឲ្យដឹងថា ក្រុមរថយន្តរបស់គេទទួលរងការបាញ់ កាំភ្លើងម្ដងទៀតនៅតំបន់ភាគខាងកើតអ៊ុយក្រែន បើទោះបីជាបទឈប់បាញ់នៅDonbass នៅតែចូលជាធរមានក្ដី។
អ៊ុយក្រែន៖ កើតឡើងការបាញ់កាំភ្លើងតម្រង់ទៅលើអ្នកសង្កេតការណ៍ OSCE នៅតំបន់ភាគខាងកើត
អ្នកសង្កេតការណ៍ OSCE (រូបថត៖Reuters) (VOVworld) - អ្នកសង្កេតការណ៍របស់អង្គការសន្តិសុខនិងសហប្រតិបតិ្តការអឺរ៉ុប (OSCE) នាថ្ងៃទី១៧ មករា​បានឲ្យដឹងថា ក្រុមរថយន្តរបស់គេទទួលរងការបាញ់ កាំភ្លើងម្ដងទៀតនៅតំបន់ភាគខាងកើតអ៊ុយក្រែន បើទោះបីជាបទឈប់បាញ់នៅ  Donbass នៅតែចូលជាធរមានក្ដី។ការវាយប្រហារនេះមិនបង្កើតការស្លាប់និងរង របួសទេ ប៉ុន្តែបានបំផ្លាញរយយន្តរបស់ក្រុមអ្នកសង្កេតការណ៍។ប្រធានក្រុមអ្នក សង្កេតការណ៍ Ertugrul Apakan បានហៅរឿងហេតុនេះគឺមិនអាចទទួលយក បាន ឡើយ។រីឯកងទ័ពអ៊ុយក្រែននិងកងកម្លាំងដណ្ដើមឯករាជ្យនៅភាគខាងកើត អ៊ុយក្រែននាបច្ចុប្បន្នសុទ្ធតែចោទប្រកាន់គ្នាពីការរំលោភបទឈប់បាញ់៕